Connect with us

សន្តិសុខសង្គម

អាជ្ញាធរខណ្ឌជ្រោយចង្វារ បន្តចុះពិនិត្យកន្លែងស្នាក់នៅ ជនបរទេស ដើម្បីបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

បានផុស

នៅ

គណៈបញ្ជារឯកខណ្ឌជ្រោយចង្វារ បានដឹកនាំកម្លាំងចម្រុះចុះពិនិត្យតាមទីតាំងអាគារស្នាក់នៅ ជនបរទេសក្នុងខណ្ឌជ្រោយចង្វារ ដើម្បីបោសសម្អាតទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams អោយអស់ពីមូលដ្ឋានខណ្ឌ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុវត្តតាមបទបញ្ជា និងការចង្អុលបង្ហាញដោយផ្ទាល់ពី លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោក លីម សុភា អភិបាលខណ្ឌជ្រោយចង្វារ រួមជាមួយលោកអធិការខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ និងមន្ត្រីពាក់ព័ន្ធ បានចុះត្រួតពិនិត្យរដ្ឋបាល និង អនុវត្តប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីតាំងអាគារខុនដូ Galaxy ស្ថិតនៅភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

ប្រតិបត្តិការនេះ ក្រុមការងារបានចុះត្រួតពិនិត្យទីតាំង ខុនដូ Galaxy  ដោយកម្លាំងអាជ្ញាធរចម្រុះបានធើ្វការចុះត្រួតពិនិត្យសរុបចំនួន ៥៨ បន្ទប់ និងពិនិត្យឯកសាររបស់ជនបរទេសស្នាក់នៅចំនួន ១៨ នាក់ ដែលមានឯកសារត្រឹមត្រូវតាមច្បាប់។ ក្នុងនោះការចុះរដ្ឋបាលពិនិត្យតាមទីតាំងអាគារស្នាក់នៅខាងលើនេះ អាជ្ញាធរពុំបានរកឃើញសម្ភារៈ ឬសកម្មភាពណាមួយដែលគួរឱ្យសង្ស័យ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឬបទល្មើសផ្សេងៗឡើយ។

ជាមួយគ្នាផងដែរ រដ្ឋបាលខណ្ឌជ្រោយចង្វារ នឹងបន្តពង្រឹងការត្រួតពិនិត្យ និងអនុវត្តវិធានការច្បាប់ជាបន្តបន្ទាប់ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ និង បោសសម្អាតទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams អោយអស់ពីមូលដ្ឋានខណ្ឌ៕អត្ថបទ ៖ អុឹងម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម