ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌឫស្សីកែវ លើកទឹកចិត្តពលរដ្ឋមកធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ ប្តូរប័ណ្ណថ្មី ឱ្យទាន់ពេលវេលា
លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលអញ្ជើញមកទទួលសេវាផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសាកសួរប្រជាពលរដ្ឋដែលមកទទួលសេវា អំពីបញ្ហាប្រឈម ក៏ដូចជាតម្រូវការរបស់ប្រជាពលរដ្ឋនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ។

លោកអភិបាលខណ្ឌបានមានប្រសាសន៍ថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គឺជាឯកសារផ្លូវច្បាប់ដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ដែលបញ្ជាក់ពីអត្តសញ្ញាណ និងសញ្ជាតិរបស់ខ្លួន។ ការមានអត្តសញ្ញាណប័ណ្ណត្រឹមត្រូវ និងមានសុពលភាព អាចជួយសម្រួលដល់ការទទួលបានសេវាសាធារណៈនានារបស់រដ្ឋ ការចុះឈ្មោះបោះឆ្នោត ការសិក្សា ការងារ ការធ្វើលិខិតស្នាមផ្សេងៗ ព្រមទាំងការប្រើប្រាស់សេវាហិរញ្ញវត្ថុ និងសេវាសង្គមផ្សេងៗទៀត។


លោកអភិបាលខណ្ឌក៏បាន អំពាវនាវដល់យុវជនដែលទើបគ្រប់អាយុ និងប្រជាពលរដ្ឋដែលអត្តសញ្ញាណប័ណ្ណផុតសុពលភាព សូមអញ្ជើញមកធ្វើ និងប្តូរអត្តសញ្ញាណប័ណ្ណឱ្យបានទាន់ពេលវេលា ដើម្បីធានាថាមានឯកសារផ្លូវច្បាប់ត្រឹមត្រូវសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។
លោកអធិការនគរបាលខណ្ឌ ក៏បានណែនាំដល់ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ថែរក្សាអត្តសញ្ញាណប័ណ្ណរបស់ខ្លួន និងរួសរាន់មកបំពេញបែបបទធ្វើថ្មី ឬប្តូរថ្មី នៅពេលអត្តសញ្ញាណប័ណ្ណផុតសុពលភាព ដើម្បីជៀសវាងការលំបាកក្នុងការប្រើប្រាស់សេវាផ្សេងៗ និងធានាបាននូវផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។


សូមជម្រាបជូនថា សម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ដែលអញ្ជើញមកទទួលសេវារួមមាន៖ ផ្ដល់អត្តសញ្ញាណប័ណ្ណថ្មី សម្រាប់អ្នកទើបគ្រប់អាយុក្នុងឆ្នាំ២០២៦ មានចំនួន ២១៧៨នាក់ ប្រុស១០៦២នាក់ ផ្ដល់ជូនបានចំនួន៩២៨នាក់ ប្រុស៤៤៨នាក់ និងកំពុងបន្តផ្សព្វផ្សាយដល់អាណាព្យាបាល និងសាម៊ីខ្លួនដែលទើបគ្រប់អាយុមកធ្វើអត្តសញ្ញាណប័ណ្ណ។ ប្រជាជនមានអ្តសញ្ញាណប័ណ្ណផុតសុពលភាពត្រឹមឆ្នាំ២០២៦ នេះ មានចំនួន២២៧៨៧នាក់ ប្រុស១១១១៨នាក់ បានមកប្តូយកអត្តសញ្ញាណប័ណ្ណថ្មីមានចំនួន១០៤៣៥នាក់ ប្រុស៤៧៥៩នាក់ ។ តួរលេខខាងលើគិតពីថ្ងៃ១ ខែមករា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦៕ អត្ថបទ ៖ សំណាង


-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១៣ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


