ព័ត៌មានអន្ដរជាតិ
ស្ដេច ព្រុយណេ រុះរើគណៈរដ្ឋមន្ត្រី ដោយតែងតាំង បុត្រា Mateen ជារដ្ឋមន្រ្តីការបរទេសទាំងវ័យក្មេង
ស្តេចស៊ុលតង់ Hassanal Bolkiah របស់ប្រទេសព្រុយណេ បានតែងតាំងព្រះបុត្រា Abdul Mateen ដែលទើបមានអាយុ៣៤ឆ្នាំ ជារដ្ឋមន្រ្តីការបរទេស នៅក្នុងការរុះរើគណៈរដ្ឋមន្រ្តីទ្រង់ទ្រាយធំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាការរៀបចំយុទ្ធសាស្ត្រផ្ទេរអំណាចទុកជាមុន សម្រាប់អ្នកដឹកនាំជំនាន់ក្រោយ ក្នុងព្រះរាជាណាចក្រដ៏សម្បូរបែបដោយប្រេងកាតមួយនេះ។

ក្នុងនាមជាព្រះរាជបុត្រទី ១០ និងជាបុត្រាទី ៤ របស់ព្រះចៅស៊ុលតង់ ព្រះអង្គម្ចាស់ Abdul Mateen ស្ថិតនៅលំដាប់ឆ្ងាយបន្តិចក្នុងការឡើងស្នងរាជ្យ ប៉ុន្តែរូបសម្រស់ដ៏ស្រស់សង្ហារបស់ព្រះអង្គ បានទាក់ទាញអ្នកគាំទ្រជាង ៣ លាននាក់នៅលើបណ្តាញសង្គម Instagram ដែលជួយផ្តល់នូវមុខមាត់បែបសម័យទំនើបសម្រាប់ព្រះរាជវង្សានុវង្ស។ នេះបើយោងតាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters ។
ចំពោះព្រះអង្គម្ចាស់ Mateen គឺជាមន្ត្រីយោធាដែលបានទទួលការបណ្តុះបណ្តាលពីអង់គ្លេស នៅក្នុងកងកម្លាំងប្រដាប់អាវុធព្រុយណេ ទ្រង់ក៏ជាអ្នកបើកបរឧទ្ធម្ភាគចក្រ និងជាអ្នកចូលចិត្តលេងកីឡាប៉ូឡូ (Polo)មួយរូបផងដែរ។ បុត្រអង្គនេះ តែងតែអមព្រះបិតាក្នុងដំណើរទស្សនកិច្ចផ្លូវការនៅបរទេស រួមទាំងកិច្ចប្រជុំកំពូលការទូតនានា ជាពិសេសទ្រង់បានយាងអមបិតាក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ នៅក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ ២០២២។
ដោយឡែក ក្រៅពីព្រះអង្កម្ចាស់ Mateen, បុត្រាប៉ុន្មានអង្គទៀតក៏ត្រូវបានតែងតាំងផងដែរ។ ព្រះរាជបុត្រាច្បងទីពីររបស់ព្រះអង្គ គឺព្រះអង្គម្ចាស់ Abdul Malik ត្រូវបានតែងតាំងជារដ្ឋមន្ត្រីនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដែលនេះជាតួនាទីក្នុងគណៈរដ្ឋមន្ត្រីលើកដំបូងរបស់ព្រះអង្គ ។ ចំណែកឯព្រះរាជបុត្រច្បងគឺ ព្រះរាជទាយាទ Al-Muhtadee Billah នៅតែបន្តរក្សាតំណែងជារដ្ឋមន្ត្រីជាន់ខ្ពស់នៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី (PMO) ដដែល ។ ព្រះអង្គគឺជាអ្នកបន្តវេនផ្ទាល់លំដាប់ទី១ ក្នុងការឡើងស្នងរាជ្យបល្ល័ង្ក។
ទោះបីជាប្រគល់តំណែងឲ្យបុត្រាក្ដី តែព្រះចៅស៊ុលតង់ Hassanal បានមានព្រះរាជបន្ទូលនៅក្នុងការប្រកាសតាមកញ្ចក់ទូរទស្សន៍ និងបានបង្ហោះនៅលើគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលថា ព្រះអង្គនឹងនៅតែបន្តកាន់តំណែងសំខាន់ៗដដែល រួមមាន នាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ។
គួរបញ្ជាក់ថា ស្ដេចស៊ូលតង់ Hassanal Bolkiah សព្វថ្ងៃមានព្រះជន្ម៧៩ព្រះវស្សា ហើយមួយរយៈចុងក្រោយនេះ ព្រះអង្គមានបញ្ហាព្រះរាជសុខភាពមួយចំនួន ក្នុងនោះមានទាំងការវះកាត់ផ្លាស់ប្តូរក្បាលជង្គង់ កាលពីខែមករា ហើយទ្រង់បានបង្ហាញព្រះរាជវត្តមានជាសាធារណៈតិចជាងមុន ក្នុងឆ្នាំនេះ។ កាលពីឆ្នាំមុន ព្រះអង្គក៏ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ដោយសារតែព្រះកាយពលទន់ខ្សោយខ្លាំង អំឡុងពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅក្នុងរដ្ឋធានីគូឡាឡាំពួរ ប្រទេសម៉ាទ្បេស៊ី៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
បុត្រាបុត្រីទាំង ១២ អង្គរបស់ស្ដេចស៊ុលតង់ សុទ្ធតែមានព្រះរាជកិច្ចធំៗក្នុងជួររាជវាំង ព្រុយណេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


