ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ អាចដឹកប្រេងលក់វិញភ្លាមៗ ក្រោយចុះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម
មន្ត្រីជាន់ខ្ពស់ម្នាក់របស់សហរដ្ឋអាមេរិក បានបង្ហើបប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ កាលពីថ្ងៃទី១៦ ខែមិថុនា ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងអនុញ្ញាតឱ្យប្រទេសអ៊ីរ៉ង់ចាប់ផ្តើមលក់ប្រេង និងឥន្ធនៈឡើងវិញភ្លាមៗ ស្របតាមអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដែលភាគីទាំងពីរបានព្រមព្រៀងគ្នា ដើម្បីបញ្ចប់សង្គ្រាម។

ការបើកផ្លូវនេះ គឺជាជំហានវិជ្ជមានថ្មីមួយ ក្នុងការសម្រាលសម្ពាធសេដ្ឋកិច្ច និងនយោបាយដែលបានអូសបន្លាយនាពេលកន្លងមក។ ប្រភពដដែល បានពន្យល់ថា លក្ខខណ្ឌនៃការលើកលែងទណ្ឌកម្មលើការលក់ប្រេងរបស់អ៊ីរ៉ង់នេះ នឹងចាប់ផ្តើមមានប្រសិទ្ធភាពភ្លាមៗនៅពេលដែលកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខានៅក្នុងសប្តាហ៍នេះ។ បន្ថែមពីនោះ ការលើកលែងទណ្ឌកម្ម ក៏នឹងគ្របដណ្តប់ទៅលើសេវាកម្មសំខាន់ៗផ្សេងទៀតផងដែរ រួមមាន ប្រព័ន្ធធនាគារ វិស័យដឹកជញ្ជូន និងធានារ៉ាប់រង ដើម្បីធ្វើឱ្យដំណើរការទិញលក់ប្រេងនេះអាចប្រព្រឹត្តទៅបានដោយរលូន និងគ្មានឧបសគ្គ។
យ៉ាងណាមិញ មន្ត្រីអាមេរិករូបនេះ បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀង មិនមែនជាការផ្តល់ឱ្យទទេៗនោះទេ ពោលគឺវាមានលក្ខខណ្ឌចងកាតព្វកិច្ចយ៉ាងតឹងរ៉ឹង។ លក្ខខណ្ឌនោះគឺ អ៊ីរ៉ង់អាចទទួលបានអត្ថប្រយោជន៍ទាំងអស់នេះទៅបាន លុះត្រាតែពួកគេគោរពតាមរាល់ចំណុច ដែលបានព្រមព្រៀងគ្នាដាច់ខាត ដែលក្នុងនោះរួមមាន ការមិនបង្កើតអាវុធនុយក្លេអ៊ែរ ការកម្ទេចចោលនូវសារធាតុចម្រាញ់អ៊ុយរ៉ាញ៉ូម និងការមិនចូលទៅជ្រៀតជ្រែក ឬរារាំងដល់ការធ្វើនាវាចរណ៍ដោយសេរីនៅក្នុងច្រកសមុទ្រហ័រមូស៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


