ព័ត៌មានអន្ដរជាតិ
អាមេរិកនិងអ៊ីរ៉ង់ បរាជ័យក្នុងការបង្កើតប្រព័ន្ធទំនាក់ទំនងផ្ទាល់ សម្រាប់ជូនដំណឹងនៅច្រកហ័រមូស ដូចបានឯកភាពនៅស្វីស
សហរដ្ឋអាមេរិក និង អ៊ីរ៉ង់នៅតែមិនទាន់អាច បង្កើតប្រព័ន្ធទំនាក់ទំនងគ្នាដោយផ្ទាល់ (direct communication channel) នៅឡើយទេ ដើម្បីផ្តល់ព័ត៌មានឲ្យគ្នានៅតំបន់ច្រកសមុទ្រហ័រមូស បើទោះបីជាភាគីទាំងពីរបានឯកភាពគ្នាបង្កើតប្រព័ន្ធទំនាក់ទំនងដោយផ្ទាល់ ក្នុងការចរចាលើកដំបូងកាលថ្ងៃទី២១ខែមិថុនា នៅឯប្រទេសស្វីស។

យោងសារព័ត៌មាន West Asia News Agency (WANA) អ្នកនាំពាក្យរបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានច្រានចោលសេចក្កីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន និងមន្ត្រីអាមេរិកដែលអះអាងថា បណ្តាញទំនាក់ទំនងផ្ទាល់មួយត្រូវបានបង្កើតឡើងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកទាក់ទងនឹងច្រកសមុទ្រហ័រមូស ដោយហៅការចុះផ្សាយទាំងនោះថា «មិនពិតទាំងស្រុង (completely false)»។
ឧត្តមសេនីយ៍ឯក ម៉ូសេនី (Mohseni) អ្នកនាំពាក្យរបស់ IRGC បានឆ្លើយតបទៅនឹងសេចក្តីរាយការណ៍ដែលចោទប្រកាន់ថា ទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បានបង្កើតបណ្តាញទំនាក់ទំនងផ្ទាល់ដើម្បីគ្រប់គ្រងឧប្បត្តិហេតុដែលអាចកើតមាននៅក្នុងច្រកសមុទ្រហ័រមូស ដោយបញ្ជាក់ថា «ការអះអាងថា បណ្តាញទំនាក់ទំនងផ្ទាល់មួយត្រូវបានបង្កើតឡើងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកទាក់ទងនឹងច្រកសមុទ្រហ័រមូស គឺមិនពិតទាំងស្រុង ហើយត្រូវបានបដិសេធយ៉ាងដាច់អហង្ការ។ យន្តការបែបនេះមិនទាន់ត្រូវបានបង្កើតឡើង ហើយវាក៏នឹងមិនត្រូវបានបង្កើតឡើងដែរ»។
លោក ក៏បានសង្កត់ធ្ងន់លើអធិបតេយ្យភាពរបស់អ៊ីរ៉ង់លើផ្លូវទឹកយុទ្ធសាស្ត្រនេះ ដោយបន្ថែមថា «ច្រកសមុទ្រហ័រមូសគឺជាទឹកដីអ៊ីរ៉ង់ ហើយមិនមានអ្វីទាក់ទងនឹងសហរដ្ឋអាមេរិកទេ»។
សហរដ្ឋអាមេរិក បានបើកការវាយប្រហារលើអ៊ីរ៉ង់ជាថ្មីទៀតនៅថ្ងៃទី២៦ខែមិថុនា បន្ទាប់ពីចោទប្រកាន់អ៊ីរ៉ង់ប្រើប្រាស់យន្តហោះគ្មានមនុស្សបើកដើម្បីវាយប្រហារលើកប៉ាល់ដឹកទំនិញឆ្លងកាត់ច្រកហ័រមូសកាលថ្ងៃទី២៤ខែមិថុនា ។
ប្រព័ន្ធផ្សព្វផ្សាយបស្ចឹមប្រទេស បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍ចុងក្រោយនៃការចរចារវាងសហរដ្ឋអាមេរិក និង អ៊ីរ៉ង់ នៅប្រទេសស្វីស ដោយលើកឡើងថា បណ្តាញទំនាក់ទំនងមួយត្រូវបានបង្កើតឡើងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកតាមរយៈអ្នកសម្របសម្រួលពីរនាក់។
យន្តការនៃការបង្កើតបណ្តាញទំនាក់ទំនងផ្ទាល់នោះ មានបំណងទប់ស្កាត់ឧប្បត្តិហេតុនៅក្នុងច្រកសមុទ្រហ័រមូស ដែលអាចកើនឡើងដល់ការប្រឈមមុខដាក់គ្នាខាងយោធា និងដើម្បីអនុវត្តមាត្រាប្រាំនៃអនុស្សរណៈនៃការយោគយល់គ្នាអ៊ីស្លាម៉ាបាដ។
សេចក្តីរាយការណ៍របស់អ៊ីរ៉ង់ ក៏បានអះអាងផងដែរថា អ៊ីរ៉ង់បានបញ្ជាក់ជាថ្មីថា នាវាទាំងអស់ដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស ត្រូវតែប្រើប្រាស់ផ្លូវដែលកំណត់ដោយអាជ្ញាធរអ៊ីរ៉ង់។ ទោះជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍ចុងក្រោយរបស់ IRGC បដិសេធយ៉ាងច្បាស់អំពីអត្ថិភាពនៃការរៀបចំទំនាក់ទំនងដោយផ្ទាល់បែបនេះរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន៕
រ៉ាន់ រើយ

-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៥ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


