ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីថា ពេលនេះកាសែតលើលោកបានទទួលស្គាល់ប្រសិទ្ធភាពនៃយុទ្ធនាការប្រឆាំង SCAM របស់កម្ពុជា
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថាកម្ពុជាបានបង្ហាញពិភពលោកក្នុងរយៈពេល៥ខែមកនេះពីការប្ដេជ្ញាចិត្តរបស់ខ្លួនប្រឆាំងឧក្រិដ្ឋកម្មឆបោកអនឡាញ ហើយកាសែតក្នុងពិភពលោកជាបន្តបន្ទាប់បានចេញមកទទួលស្គាល់នូវយុទ្ធនាការនេះផងដែរ។

លើកឡើងក្នុងពិធីសំណេះសំណាលជាមួយតំណាងសហគ្រាសតូច មធ្យម និងសិប្បកម្ម នៅរាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា យើងត្រូវទទួលស្គាល់ការពិតពីឧក្រិដ្ឋកម្មឆបោកបោកអនឡាញនៅកម្ពុជា ហើយត្រូវដោះស្រាយដើម្បីការពារកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ជាតិ។ ក្នុងរយៈពេល៥ខែមកនេះ កម្ពុជាបង្ហាញពិភពលោកថាខ្លួនអាចធ្វើបាន។
សម្ដេចថា៖ «ពេលនេះកាសែតលើលោកបានចេញមកទទួលស្គាល់នូវយុទ្ធនាការវ៉ៃ SCAM នៅយើង ហើយឧក្រិដ្ឋជនបានរត់ទៅប្រទេសផ្សេងៗ ហើយប្រទេសផ្សេងៗគេក៏ទទួលស្គាល់ថាគេមានដែរ នេះជាជោគជ័យ ដែលពី៥ខែមុនគឺប្រទេសកម្ពុជាជាអ្នកទទួលបន្ទុកតែខ្លួនឯង»។

បន្ថែមលើនេះសម្ដេចក៏បញ្ជាក់ថា ពេលនេះរាល់ពេលមានជំនួបជាមួយភ្ញៀវបរទេសមួយចំនួនបានសរសើរកម្ពុជា សុំកម្ពុជាធ្វើជាគំរូ និងសុំឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការធ្វើវេទិកាសន្និសីទប្រឆាំង SCAM ONLINE នៅកម្ពុជាផងដែរ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៥ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


