Connect with us

សេដ្ឋកិច្ច

ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម ចុះសិក្សា​ខ្សែច្រវាក់​ផលិតកម្មកែច្នៃគ្រាប់ស្វាយចន្ទី​ ពង្រីកឱកាស​ទីផ្សារនាំចេញ​

បានផុស

នៅ

លោក ​សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម​ នៅថ្ងៃទី ២៦ ​ខែមិថុនា ២០២៦ ​បានដឹក​នាំ​គណៈ​ប្រតិ​ភូចុះពិនិត្យខ្សែច្រវាក់ផលិតកម្មរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុន ភិនិច អាហ្រ្គោ ឯ.ក ក្នុងគោលបំណងស្វែងយល់អំពីសក្តានុពល និងខ្សែច្រវាក់ផលិតកម្មកែច្នៃ​គ្រាប់​ស្វាយចន្ទី ព្រមទាំងលើកកម្ពស់ការកែច្នៃ ដើម្បីបង្កើនតម្លៃបន្ថែមដល់ផលិតផលគ្រាប់​ស្វាយចន្ទី​កម្ពុជា ​ពង្រឹងភាពប្រកួតប្រជែងក្នុងទីផ្សារក្នុងស្រុក និងពង្រីកឱកាសនាំចេញទៅកាន់​ទីផ្សារអន្តរ​ជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គណៈប្រតិភូបានពិនិត្យដំណើរការផលិតកម្ម ​និង​សមត្ថភាពកែច្នៃរបស់ក្រុមហ៊ុន ភិនិច អាហ្រ្គោ ​ដែល​ជា សហគ្រាសធ្វើពាណិជ្ជកម្ម និងកែច្នៃគ្រាប់ស្វាយចន្ទី មានរោងចក្របំពាក់ដោយ​បច្ចេក​វិទ្យាទំនើប និងសមត្ថភាពផលិតខ្ពស់ ដើម្បីឆ្លើយតបទៅនឹងស្តង់ដារ និងតម្រូវការរបស់​ទីផ្សារ​ជាតិ និងអន្តរជាតិ។

​លោក អួន ស៊ីឡុត ​ប្រធានសមាគមស្វាយចន្ទីកម្ពុជា​ ប្រាប់កម្ពុជាថ្មីថា ​ការនាំចេញគ្រាប់​ស្វាយ​ចន្ទីឆៅ​របស់​កម្ពុជា​បង្ហាញ​ពីភាពរឹងមាំ ​ដែល​កំណើននេះកើតមានឡើងនៅចំពេល​មានលក្ខខណ្ឌ​អាកាស​ធាតុប្រឈម​ រួមមាន ​អាកាសធាតុត្រ​ជាក់​អូស​បន្លាយ ភ្លៀងកក់ខែ ​និង​កម្ដៅខ្លាំងលើសពី ៤០​អង្សា។​

​យោង​តាមរបាយការណ៍​របស់​សមាគមស្វាយចន្ទី ​នៅក្នុងរយៈពេល ៥ ខែដំបូង ២០២៦ ​កម្ពុជា​បាន​នាំចេញ​គ្រាប់​ស្វាយចន្ទី​ឆៅ​សរុប​ជិត ១ លានតោន ​(៩៧៩៧២៨) ​ទៅ​កាន់​ប្រទេស​វៀត​ណាម​ ​ដោយ​បង្កើត​​ប្រាក់ចំណូលជិត ​១,៧ ​ពាន់លាន​ដុល្លារ ​(១៦៩១) ​កើនឡើង ២៥,៣៣% ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំ ២០២៥​។

នៅក្នុងឆ្នាំ ២០២៥ ​កម្ពុជា​រកចំណូលបាន ​១,៥ ​ពាន់លាន​ដុល្លារ ​ពីការ​នាំចេញ​គ្រាប់​ស្វាយ​ចន្ទីឆៅ ១ លានតោន​ កើនឡើង ២៧% ធៀបនឹងឆ្នាំ ​២០២៤៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម