Connect with us

ព័ត៌មានជាតិ

ចំនួនអ្នកចាក់វ៉ាក់សាំងទូទាំងប្រ​ទេស​​កើនដល់១,៥ លាននាក់

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ០៥ ខែឧសភានេះ មានប្រសាសន៍ថា ចំនួន​អ្នកចាក់វ៉ាក់សាំង នៅក្នុងក្របខណ្ឌទូទាំងប្រទទេស បានកើនដល់ជាង១,៥ លាននាក់ គឺជាង១៥ ភាគរយ នៃចំនួនប្រជាជនដែលត្រូវចាក់ ១០ លាននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការកើនឡើងចំនួនអ្នកចាក់វ៉ាក់សាំង យ៉ាងឆាប់រហ័ស បន្ទាប់ពីការបើកយុទ្ធនាការចាក់ស្រោចវ៉ាក់សាំង នៅតំបន់ក្រហមដំណើរការបានយ៉ាងរលូន គ្រាដែលគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង បានជញ្ជូនវ៉ាក់សាំងចំនួន ៩០ម៉ឺនដូស ផ្គត់ផ្គង់​ទៅកន្លែងប្រដាប់អាវុធ ដែលបានចូលទៅចាក់នៅក្នុងតំបន់ក្រហម ខណៈដែលតួលេខប្រជាពលរដ្ឋនៅតំបន់ក្រហមមានរហូតដល់ទៅជាង ៥២ម៉ឺននាក់នាក់។

សម្តេចតេជោ ហ៊ុន សែន ក៏ថ្លែងជំរុញឱ្យក្រុមគ្រូពេទ្យបើកមុខព្រួញចាក់វ៉ាក់សាំង នៅតំបន់ក្រហមមួយសង្កាត់ទៀត បន្ទាប់​​ពីវ៉ាក់សាំងមកដល់៥០ម៉ឺដូសទៀតនៅថ្ងៃទី ១១ ខែឧសភា សប្តាហ៍ក្រោយ ហើយប្រសិនបើនៅតំបន់ក្រហមចាក់ចប់ហើយ ប្រជាជននឹងកើនដល់ជាង២លាននាក់ដែលស្មើនឹង២០ភាគរយ នៃចំនួនប្រជាជន ១០ លាននាក់ដែលកម្ពុជាគ្រោងចាក់វ៉ាក់សាំង៕ អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម