ព័ត៌មានអន្ដរជាតិ
ថៃ ដាក់ ៥៥ខេត្ត ក្នុងការប្រុងប្រយ័ត្នខ្ពស់ ព្រោះព្យុះ Maysak ខណៈ ទឹកជំនន់វាយលុក ភូកេត ធ្ងន់ធ្ងរ ដល់ថ្នាក់ប្រកាសអាសន្ន
ថៃបានដាក់ខេត្តចំនួន ៥៥ ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ ព្រោះតែព្យុះ Maysak ជះឥទ្ធិពលទូទាំងប្រទេស ខណៈ នៅ ភូកេត ត្រូវរងគ្រោះធ្ងន់ធ្ងរ ដោយសារតែជំនន់ទឹកភ្លៀង ឈានដល់ប្រកាសអាសន្ន តាំងពីថ្ងៃទី១ ខែកក្កដា នេះមក។

តាមការផ្សាយរបស់ Bangkok Post នៅថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦ ខេត្តទាំង៥៥ ជាពិសេសតំបន់ប៉ែកខាងជើង និងឦសាន នឹងត្រូវរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារឥទ្ធិពលព្យុះនេះ ដែលនឹងបោកបក់រហូតដល់ ដើម្បីសប្តាហ៍។
នាយកដ្ឋានឧតុនិយមថៃ ចេញការព្រមានថា បាតុភូតនេះ នឹងបង្កឲ្យមានខ្យល់កន្ត្រាក់ ព្យុះភ្លៀង ទឹកជំនន់ បំណាក់ដី និងផ្គររន្ទះ ដែលនឹងវាយប្រហារយ៉ាងធ្ងន់ធ្ងរ។

ងាកទៅភាគខាងកើតឯណោះ ខេត្ត Trat និង Pattaya បានរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗរួចទៅហើយ ខណៈអាជ្ញាធរ បាត់ចាត់វិធានការជួយសង្គ្រោះ និងជម្លៀសមនុស្ស។
នៅភូកេត, ព្យុះភ្លៀង បានធ្វើឲ្យផ្លូវសំខាន់ៗនៅក្នុងស្រុក Mueang និង Kathu រួមទាំងតំបន់ឆ្នេរល្បីៗដូចជា Patong, Chalong, និង Rawai ត្រូវជន់លិច បង្កការស្ទះចរាចរណ៍យ៉ាងខ្លាំង ឈានដល់ការប្រកាសអាសន្ន។

សាលាក្រុងភូកេត បានចេញការព្រមានកម្រិតខ្ពស់ (ពណ៌ក្រហម) បង្ខំឲ្យប្រជាពលរដ្ឋនៅតំបន់ទំនាប ត្រូវប្រមែប្រមូលសម្ភារៈមានតម្លៃ និងប្រញាប់ជម្លៀស ទៅកាន់ទីទួលសុវត្ថិភាព។
មិនត្រឹមប៉ុណ្ណឹង រលកសមុទ្រ Andaman មានកម្ពស់រហូតដល់ ២ ទៅ ៣ ម៉ែត្រឯណោះ បង្ខំឲ្យទូកតូចៗទាំងអស់ ត្រូវបានហាមឃាត់ មិនឲ្យចេញដំណើរជាដាច់ខាត៕
អត្ថបទ៖ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
សេដ្ឋកិច្ច១១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


