ជីវិតកម្សាន្ដ
ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន នៅតែបារម្ភមិនហ៊ានចេញក្រៅផ្ទះ
ពិធីការិនីរូបស្រស់ ហ៊ិន ច័ន្ទនីរ័ត្ន នៅតែបង្ហាញក្តីព្រួយបារម្ភ បើទោះបីជាមានការសម្រេចបញ្ចប់ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដោយចាប់អនុវត្តពីថ្ងៃទី០៦ ខែឧសភា ខណ:តំបន់ប្រឈមខ្លាំងមួយចំនួនអាចនៅបន្តបិទខ្ទប់។
ការបង្ហាញក្តីបារម្ភរបស់ពិធីការិនីស្រីកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន នេះដោយសង្កេតឃើញថា ករណីនៃការឆ្លងជំងឺកូវីដ-១៩បច្ចុប្បន្ននៅតែមានចំនួនច្រើនដោយមិនទាន់មានភាពធូរស្រាល ឬថមថយវិញឡើយ។

កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានលើកឡើងខ្លឹមសារខ្លីរបស់ខ្លួនថា ឆ្លងច្រើនអញ្ចឹងបើកវិញក៏មិនហ៊ានទៅ ក្រៅដែរ ខ្លាចណាស់។ តាមរយ:នេះដែរក៏មានការលើកឡើង និងអំពាវនាវឲ្យមហាជនប្រុងប្រយ័ត្នហើយអនុវត្តតាមការណែនាំ ៣កុំ ៣ការពារផងដែរ ខ្លះទៀយនិយាយថា ដំណាក់កាលនេះមានតែនៅផ្ទះទេទើបឈ្នះកូវីដចង្រៃ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១បានសម្រេចបិទបញ្ចប់ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដោយចាប់អនុវត្តពីថ្ងៃទី០៦ ខែឧសភា ប៉ុន្តែតំបន់ប្រឈមខ្លាំងមួយចំនួនអាចនៅបន្តបិទខ្ទប់។

ការសម្រេចបិទបញ្ចប់ការបិទខ្ទប់ (Lockdown) នេះបានអនុញ្ញាតឱ្យពលរដ្ឋទូទៅអាចចេញចូល -ឆ្លងកាត់រាជធានីភ្នំពេញនិងក្រុងតាខ្មៅបាន ប៉ុន្តែទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលអនុញ្ញាតបន្តឱ្យអនុវត្តវិធានការដដែលចំពោះតំបន់ទាំង៣ ជាពិសេស តំបន់លឿងទុំ និងតំបន់ក្រហម៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


