ព័ត៌មានអន្ដរជាតិ
អេស្ប៉ាញ ប្រកែកមិនព្រមដំឡើងកញ្ចប់ថវិកាយោធាដល់ ៥% តាមការទាមទាររបស់ ត្រាំ និង ណាតូ
មុនពេលកិច្ចប្រជុំកំពូលរបស់អង្គការណាតូ ចាប់ផ្តើមឡើងនៅក្នុងទីក្រុងអង់ការ៉ា រដ្ឋាភិបាលប្រទេសអេស្ប៉ាញ បានប្រកាសជាថ្មីម្តងទៀតថា ខ្លួនមិនយល់ស្របតាមសំណើ ដែលតម្រូវឱ្យប្រទេសជាសមាជិកដំឡើងកញ្ចប់ថវិកាការពារជាតិរហូតដល់ ៥% នៃផលិតផលក្នុងស្រុកសរុប (GDP) នោះឡើយ។ នេះបើតាមសារព័ត៌មាន Anadolu ចុះផ្សាយថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦។

ប្រភពពីខាងរដ្ឋាភិបាលអេស្ប៉ាញ បានឱ្យដឹងថា លោកនាយករដ្ឋមន្ត្រី Pedro Sanchez នឹងយកជំនួបកំពូលលើកនេះ ដើម្បីបញ្ជាក់ពីជំហរដាច់ខាតរបស់អេស្ប៉ាញ តបទៅនឹងការទាមទាររបស់អគ្គលេខាធិការណាតូ លោក Mark Rutte និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
អេស្ប៉ាញបានពន្យល់ថា ការបង្ខំឱ្យចំណាយប្រាក់ដល់ទៅ ៥% លើវិស័យយោធា គឺមិនអាចទៅរួចឡើយ ព្រោះវាអាចនឹងធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធសុខុមាលភាពសង្គមរបស់ប្រជាពលរដ្ឋ និងស្ថិរភាពហិរញ្ញវត្ថុជាតិ។ រដ្ឋាភិបាលអេស្ប៉ាញយល់ថា អង្គការណាតូគួរតែផ្តោតលើការប្រុងប្រយ័ត្នខាងសន្តិសុខ ដើរទន្ទឹមគ្នាជាមួយនឹងការគិតគូរពីសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន។ ម៉្យាងវិញទៀត អេស្ប៉ាញបានកើនថវិកាយោធាបីដងរួចមកហើយ តាំងពីឆ្នាំ២០១៨ រហូតឈានដល់កម្រិត ២% តាមគោលការណ៍ចាស់របស់ណាតូ។
ថ្វីដ្បិតមិនចង់ចំណាយលុយដល់ ៥% ក៏ដោយ ក៏អេស្ប៉ាញបានអះអាងថា ខ្លួនមិនបានខ្ជិលច្រអូសក្នុងការជួយណាតូនោះទេ។ ជាក់ស្តែង អេស្ប៉ាញជាប់ចំណាត់ថ្នាក់ទី៧ ក្នុងចំណោមសមាជិកទាំង ៣២ ដែលមានសមត្ថភាពយោធាខ្លាំងជាងគេ ជាប់លេខ៣ ក្នុងការបញ្ជូនទ័ពទៅជួយបេសកកម្មរក្សាសន្តិភាព និងជាប់លេខ១ ក្នុងការបញ្ជូនកងទ័ពទៅការពារតំបន់ប៉ែកខាងកើតរបស់ណាតូ។ ចំពោះជំនួយទៅអ៊ុយក្រែនវិញ អេស្ប៉ាញបានជួយជាទឹកប្រាក់រហូតដល់ ៣,៧ពាន់អឺរ៉ូ (ប្រហែល ៤,២ពាន់លានដុល្លារ) និងបានជួយហ្វឹកហ្វឺនទាហានអ៊ុយក្រែនជាង ៩ ០០០នាក់រួចដែរហើយ។
គិតត្រឹមខែមិថុនា ឆ្នាំ២០២៦ នេះ អេស្ប៉ាញ គឺជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួច ដែលកំពុងដឹកនាំបេសកកម្មយោធាធំៗរបស់ណាតូ រួមទាំងការបញ្ជូនកងទ័ពទៅក្រៅប្រទេសច្រើនជាងគេនៅតំបន់ខាងកើត និងដឹកនាំកងកម្លាំងជើងទឹករួមគ្នានៅប្រទេសស្លូវ៉ាគី។ រដ្ឋាភិបាលអេស្ប៉ាញថែមទាំងបានចោទសួរដេញដោលថា តើប្រទេសដែលសន្យាថានឹងចំណាយ ៥% ទាំងនោះ អាចធ្វើតាមសម្តីខ្លួនឯងបានពិតប្រាកដដែរឬទេ។
ទោះបីជាអេស្ប៉ាញចាត់ទុកសកម្មភាពរបស់រុស្ស៊ីថា ជាការគំរាមកំហែងរយៈពេលវែងក៏ដោយ ក៏អេស្ប៉ាញចង់ឃើញអឺរ៉ុបពង្រឹងសមត្ថភាពការពារជាតិខ្លួនឯងឱ្យបានខ្លាំង ដោយកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក តាមរយៈការវិនិយោគរួមគ្នា និងការបង្កើតកងទ័ពអឺរ៉ុបនាពេលអនាគត។ ការជជែកដេញដោលរឿងលុយកាក់ការពារជាតិនេះ នឹងក្លាយជាប្រធានបទក្តៅគគុកបំផុត នៅក្នុងកិច្ចប្រជុំកំពូលរបស់មេដឹកនាំណាតូ នៅថ្ងៃទី៧-៨ ខែកក្កដា ឆ្នាំ២០២៦ នេះ នៅក្នុងប្រទេសតួកគី៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


