ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីរំលឹកក្រុមហ៊ុនដឹកជញ្ជូនកុំឱ្យដឹកលើសទម្ងន់កំណត់ ដែលធ្វើឱ្យខូចផ្លូវថ្នល់
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃអង្គារ៍នេះ បានរំលឹកដល់ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់កុំឱ្យដឹកលើសទម្ងន់កំណត់ដែលជាកត្តាធ្វើឱ្យខូចផ្លូវ ខណៈក្រសួងសាធារណការ និងដឹកជញ្ជូន បានបំពាក់ជញ្ជីងវៃឆ្លាត ដើម្បីពិនិត្យរថយន្តដឹកលើសកម្រិតកំណត់ដោយស្វ័យប្រវត្តិ។

ក្នុងការងារនេះ សម្ដេចធិបតីក៏បានណែនាំឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវពង្រឹងបន្ថែមលើបច្ចេកទេសសាងសង់ផ្លូវ និងត្រួតពិនិត្យលើរថយន្ដដែលដឹកលើសទម្ងន់កំណត់ ដើម្បីរួមគ្នាថែរក្សាផ្លូវ។
សម្ដេចបានចង្អុលបង្ហាញដល់ក្រសួងសាធារណការ ថា ត្រូវបន្តពង្រឹងប្រសិទ្ធភាព តម្លាភាព គណនេយ្យភាពរបស់ស្ថានីយ៍ជញ្ជីង ដើម្បីជំរុញការអនុវត្តច្បាប់ឱ្យបានតឹងរឹងចំពោះយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។

ការលើកឡើងរបស់សម្ដេចធិបតីបែបនេះ បានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ នៅឯខេត្តកំពង់ចាម។
ពីវេទិកានេះ សម្ដេចនាយករដ្ឋមន្ត្រី ក៏សង្កត់ធ្ងន់ដល់ក្រសួងសាធារណការ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការសាងសង់ និងត្រួតពិនិត្យបច្ចេកទេសគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តឱ្យបានត្រឹមត្រូវតាមស្ដង់ដារបច្ចេកទេសប្រកបដោយគុណភាពខ្ពស់ ហើយបញ្ឈប់ឱ្យបាននូវពាក្យថា«ចាក់ក្រាសស៊ីស្ដើង ចាក់ស្ដើងស៊ីក្រាស»។

តាមការគូសបញ្ជាក់របស់សម្ដេចធិបតី រាជរដ្ឋាភិបាលតែងតែចាត់ទុកផ្លូវគឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ ដោយបន្តផ្តល់អាទិភាពខ្ពស់ចំពោះការអភិវឌ្ឍប្រព័ន្ធផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស ស្របតាមទិសស្លោក «មានផ្លូវ មានសង្ឃឹម»។
គួរកត់សម្គាល់ថា ថ្មីៗនេះ ច្បាប់ស្តីពីផ្លូវថ្នល់ ត្រូវបានធ្វើវិសោធនកម្ម ដែលការវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់នេះ ត្រូវការរាជរដ្ឋាភិបាល បញ្ជាក់ថា គឺដើម្បីជំរុញការលើកកម្ពស់លើវិស័យដឹកជញ្ជូន និងឡូជីស្ទិកជាតិ តាមរយៈការគ្រប់គ្រង អភិវឌ្ឍ និងអភិរក្សហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សំដៅធានាចីរភាព និងគុណភាពផ្លូវថ្នល់ ជាពិសេសតាមរយៈការបង្កើនប្រសិទ្ធភាពនៃការទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងការកែសម្រួលការពិន័យអន្តរការណ៍ឱ្យបានច្បាស់លាស់៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


