ព័ត៌មានអន្ដរជាតិ
មេដឹកនាំណាតូ ត្រៀមបង្ហាញកិច្ចព្រមព្រៀងអាវុធខ្នាតធំ ចំពោះលោក ត្រាំ នៅលើទឹកដីតួកគី
មេដឹកនាំណាតូ មានផែនការប្រកាសពីកិច្ចព្រមព្រៀងទិញដូរអាវុធ ដែលមានតម្លៃរាប់សិបពាន់លានដុល្លារ នៅទីក្រុងអង់ការ៉ា នៃប្រទេសតួកគីក្នុងថ្ងៃទី ៧ ខែកក្កដា ដើម្បីបង្ហាញថា ពួកគេកំពុងយកចិត្តទុកដាក់ចំពោះការអំពាវនាវរបស់អាមេរិក ក្នុងការបង្កើនការចំណាយលើការការពារទ្វីបអឺរ៉ុប មុនពេលចូលរួមជាមួយប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងកិច្ចប្រជុំកំពូលមួយ។

យោងតាម Reuters, បណ្តារដ្ឋាភិបាលអឺរ៉ុបនឹងប្រកាសអំពីកិច្ចព្រមព្រៀងទាំងនេះ នៅក្នុងវេទិកាឧស្សាហកម្មការពារជាតិណាតូ មុនពេលលោក ត្រាំ បានទៅដល់ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីតួកគី លោក Tayyip Erdogan និងចូលរួមជាមួយមេដឹកនាំដទៃទៀតនៃសម្ព័ន្ធភាពយោធាមួយនេះ សម្រាប់កិច្ចប្រជុំកំពូល ដែលនឹងចាប់ផ្តើមដោយពិធីលាងសាយភោជន៍នៅល្ងាចថ្ងៃអង្គារ។
អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានថ្លែងកាលពីថ្ងៃទី៦ ខែកក្កដា ថា ភាគីអឺរ៉ុបបានបង្កើតការកើនឡើង យ៉ាងខ្លាំងក្លាគួរឲ្យភ្ញាក់ផ្អើល លើការចំណាយលើវិស័យការពារជាតិ ដែលមួយផ្នែកដោយសារតែការភ័យខ្លាចចំពោះរុស្ស៊ី ចាប់តាំងពីការវាយលុកចូលអ៊ុយក្រែនក្នុងឆ្នាំ ២០២២ ប៉ុន្តែក៏ដោយសារតែលោក ត្រាំ បានប្រើប្រាស់ វិធានការជំរុញយ៉ាងខ្លាំងក្លាបំផុត ក្នុងការលើកទឹកចិត្តពួកគេឲ្យធ្វើដូច្នេះ។
លោក Rutte បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងអង់ការ៉ា កាលពីមុនថ្ងៃបើកកិច្ចប្រជុំកំពូលថា «ឥឡូវនេះ យើងកំពុងបង្កើតសម្ព័ន្ធភាពមួយដែលមានចីរភាព ដែលអាមេរិកដឹងថា វាជាកិច្ចព្រមព្រៀងដ៏យុត្តិធម៌មួយ»។
លោកក៏បានគូសបញ្ជាក់កាលពីខែមុនថា បណ្តាប្រទេសសមាជិកណាតូនៅអឺរ៉ុប និងកាណាដា បានចំណាយថវិកាបន្ថែមរហូតដល់ ៩០ ពាន់លានដុល្លារលើវិស័យការពារជាតិក្នុងឆ្នាំ ២០២៥ បើធៀបនឹងឆ្នាំ ២០២៤ ដែលធ្វើឲ្យការចំណាយសរុបកើនឡើងដល់ជាង ៥៧០ ពាន់លានដុល្លារ ពោលគឺកើនឡើងប្រហែល ២០% ក្នុងរយៈពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះ។
ចាប់តាំងពីអាណត្តិដំបូងរបស់ ត្រាំ លោកតែងតែចោទប្រកាន់បណ្តាប្រទេសអឺរ៉ុបថាជា «អ្នកជិះហ្វ្រី» ដោយពឹងផ្អែកទាំងស្រុងលើកម្លាំងយោធានិងថវិការបស់អាមេរិកដើម្បីការពារខ្លួន។ ភាពរកាំរកូសចុងក្រោយបង្អស់ដែលធ្វើឲ្យលោកក្តៅក្រហាយខ្លាំង គឺកើតឡើងបន្ទាប់ពីអាមេរិកផ្ទុះសង្គ្រាមយោធាជាមួយអ៊ីរ៉ង់។ ក្នុងអំឡុងពេលសង្គ្រាមនោះ បណ្តាប្រទេសអឺរ៉ុបជាច្រើនបានដាក់ការរឹតបន្តឹង មិនអនុញ្ញាតឲ្យកងទ័ពអាមេរិកប្រើប្រាស់ដែនអាកាស ឬមូលដ្ឋានទ័ពដែលស្ថិតនៅក្នុងប្រទេសរបស់ពួកគេដើម្បីទៅវាយប្រហារអ៊ីរ៉ង់ឡើយ។ ចំណុចនេះធ្វើឲ្យ ត្រាំ ចាត់ទុកថាអឺរ៉ុប «មិនស្មោះត្រង់» និងមិនជួយអាមេរិកក្នុងគ្រាអាសន្ន៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


