Connect with us

ព័ត៌មានជាតិ

អ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រនយោបាយថា ថៃជារដ្ឋដែលបានបំផ្លាញប្រាសាទព្រះវិហាររបស់កម្ពុជាដែលជាសម្បត្តិរួមរបស់មនុស្សជាតិលើពិភពលោក

បានផុស

នៅ

លោក មាស រស្មី អ្នកសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា បន្តថ្កោលទោសជាខ្លាំងលើទង្វើឈ្លានពានបូរណភាពទឹកដីកម្ពុជាពីសំណាក់ភាគីថៃ ពិសេសអ្វីដែលឈឺចាប់មិនអាចបំភ្លេចគឺការបំផ្លាញនូវប្រាង្គប្រាសាទនានា ក៏ដូចជាប្រាសាទព្រះវិហារជាដើម។ ការបំផ្លាញសម្បត្តិរួមរបស់មនុស្សជាតិនេះ គឺដោយភាគីថៃបំពេញមហិច្ឆតាឈ្លានពានយកបូរណភាពទឹកដី និងប្រាសាទខ្មែរមិនបាន ទើបរដ្ឋទំនើងមួយនេះព្យាយាមកម្ទេចចោលនូវអ្វីដែលខ្លួនប៉ងយកមិនបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជំនាញសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រនយោបាយសម្តែងក្តីសោកស្តាយបំផុតចំពោះប្រាសាទព្រះវិហាររបស់កម្ពុជាដែលជាសម្បត្តិរួមរបស់មនុស្សជាតិលើពិភពលោកត្រូវបានថៃបាញ់បំផ្លាញរងការខូចខាតយ៉ាងធ្ងន់ធ្ងរកាលពីពេលកន្លង។

គួរបញ្ជាក់ថា ប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា នាកិច្ចប្រជុំទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) ។ ការដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ ក៏ធ្វើឡើងក្រោយកម្ពុជាបានឈ្នះក្តីលើប្រទេសថៃនៅតុលាការអន្តរជាតិក្រុងឡាអេកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២កន្លងទៅអស់ច្រើនទស្សវត្សផងដែរ៕

អត្ថបទ៖សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម