Connect with us

កីឡា

លោក​ ហែមថុន​ ពន្លឺ​ សរសើរ​ចំពោះ​ការ​លៈបង់​ និង​ការ​ខំប្រឹង​ហ្វឹកហាត់​របស់​ក្រុម​ហែលទឹក​ពាក់​ជើងទា​ត្រៀម​ប្រជែង​មេដាយ​នៅ​ម៉ាឡេស៊ី​

បានផុស

នៅ

លោក​ ហែមថុន​ ពន្លឺ​ ថា​លោក​ពិត​ជា​សរសើរ​ចំពោះ​កីឡាករ​ កីឡាការិនី​ហែល​ទាំង​អស់​ដែល​បាន​លៈបង់​ និង​ការ​ខិតខំ​ប្រឹងប្រែង​លើ​ការ​ហ្វឹកហាត់​ដើម្បី​ត្រៀម​ខ្លួន​ឲ្យ​បាន​កាន់​តែ​ល្អ​ឆ្ពោះ​ទៅ​ការ​ប្រកួត​ជ្រើសរើសជើងឯក​កីឡាហែលទឹក​ពាក់​ជើង​ទា​អាស៊ីអាគ្នេយ៍​ លើក​ទី៣​ ឯ​ប្រទេស​ម៉ាឡេស៊ី។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាពហ្វឹកហាត់

គ្រូ​បង្វឹក​កីឡា​ហែលទឹក​ពាក់​ជើងទា​ លោក​ ហែម​ថុន​ ពន្លឺ​ បាន​ឲ្យ​ដឹង​ថា​ ចំពោះ​ហ្វឹកហាត់​របស់​ក្រុម​ជម្រើស​ជាតិ​ហែលទឹក​ពាក់​ជើងទា​នេះ​គឹ​បាន​ប្រមូលផ្ដុំ​ និង​ហាត់​ជាច្រើន​ខែ​មក​ហើយ​ដោយ​គ្រាន់​តែ​មិន​សូវ​សម្រុក​ខ្លាំង​ប៉ុណ្ណោះ។​ យ៉ាងណា​នៅពេល​នេះ​កៀក​ដល់​ខែ​ប្រកួត​ហើយ​ ដូច្នេះ​កម្មវិធី​ហ្វឹកហាត់​ធ្ងន់ៗ​ និង​វេលា​ហ្វឹកហាត់​កាន់​តែ​សម្រុក​ខ្លាំង​ហើយ។​

លោក​ ហែមថុន​ ពន្លឺ និង​សិស្ស

លោក​ ហែមថុន​ ពន្លឺ​ បន្ថែម​ទៀត​ថា​ បើ​និយាយ​ពី​ទឹកចិត្ត​របស់​កីឡាករ​ កីឡាការិនី​គឺ​មាន​ធំធេង​ណាស់​ចំពោះ​កីឡា​ហែលទឹក​ពាក់​ជើងទា​នេះ។​ កីឡា​ហែលទឹក​ពាក់​ជើងទា​នេះ​ចូល​មក​កម្ពុជា​អំឡុង​ឆ្នាំ​២០២២​ ប៉ុណ្ណោះ​ ដូច្នេះ​វា​ថ្មី​សម្រាប់​កីឡាករ។​ បើ​ប្រៀម​ជា​មួយ​បណ្ដា​ប្រទេស​ជិតខាង​គឺ​កម្ពុជា​នៅ​ដើរ​ក្រោយ​គេ​ ដូច្នេះ​កីឡាករ​ កីឡាការិនី​មាន​ការ​ខំប្រឹង​ហ្វឹកហាត់​ខ្លាំង​បើ​ទោះ​ជា​ត្រូវ​ហាត់​ខ្លាំង​ មាន​របួស​នៅ​ពេល​ពាក់​ឧបករណ៍​ហ្វឹកហាត់ច្រើនដង​ និង​មាន​ចំណាយ​ថវិកា​ខ្លួនឯង​លើ​ការ​ទិញ​សម្ភារ​ហ្វឹកហាត់​ទៀត​ក្ដី។​ ការ​លៈបង់​ទាំង​នេះ​គឺ​ម្នាក់ៗ​ចង់​សម្រេច​ក្ដី​បំណង​ឈ្នះ​មេដាយ​ជូន​ជាតិ​ក្នុង​ព្រឹត្តិការណ៍​ជើងឯក​អាស៊ីអាគ្នេយ៍​ លើក​ទី៣​ ឯ​ប្រទេស​ម៉ាឡេស៊ី។​

សកម្មភាពហ្វឹកហាត់

បញ្ជាក់​ដែរ​ថា​ ក្រុម​ជម្រើស​ជាតិ​កីឡា​ហែលទឹក​ពាក់​ជើងទា​នឹង​ត្រូវ​ទៅ​ចូលរួម​ការ​ប្រកួត​ជ្រើសរើសជើងឯក​អាស៊ីអាគ្នេយ៍​ លើក​ទី៣​ ដែល​នឹង​ធ្វើ​ឡើង​នៅ​ឯ​ប្រទេស​ម៉ាឡេស៊ី​ អំឡុង​ខែ​តុលា​ ឆ្នាំ​២០២៦​ ឆាប់​ៗ​ខាង​មុខ​នេះ។​ បច្ចុប្បន្ន​ក្រុម​ជម្រើសជាតិ​ហែលទឹក​ពាក់​ជើងទា​កំពុង​សម្រុក​ហ្វឹកហាត់​នៅ​អាងទឹក​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ៕​

លោក ហែមថុន​ ពន្លឺ​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម