Connect with us

KPT+

រដ្ឋាភិបាលអៀរឡង់ ផ្តល់អាហារូបករណ៍ពេញថ្លៃ ថ្នាក់អនុបណ្ឌិត ឆ្នាំសិក្សា២០២៧-២០២៨ ខណៈសល់ពេលដាក់ពាក្យជាង ២សប្តាហ៍

បានផុស

នៅ

គិតត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ កម្មវិធីអាហារូបករណ៍ Ireland Fellows Programme បានបើកទទួលពាក្យអស់រយៈពេល ១០ថ្ងៃ ហើយ សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨ ដោយផ្តល់ឱកាសដល់បេក្ខជនមកពីបណ្តាប្រទេសនានា រួមទាំងកម្ពុជា ដើម្បីបន្តការសិក្សាថ្នាក់អនុបណ្ឌិត រយៈពេល ១ឆ្នាំ នៅតាមសាកលវិទ្យាល័យនានាក្នុងប្រទេសអៀរឡង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការទទួលពាក្យនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៦ ជាង២សប្តាហ៍ខាងមុខ។ កម្មវិធីនេះត្រូវបានផ្តល់មូលនិធិទាំងស្រុងដោយ រដ្ឋាភិបាលអៀរឡង់ ក្នុងគោលបំណងអភិវឌ្ឍធនធានមនុស្ស និងពង្រឹងភាពជាដៃគូអន្តរជាតិ តាមរយៈវិស័យអប់រំ ដោយផ្តោតលើវិស័យដែលភ្ជាប់ជាមួយនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។

ដូច្នេះ កម្មវិធីនេះបានបន្តផ្តល់ឱកាសដល់និស្សិត និងអ្នកជំនាញមកពីជុំវិញពិភពលោក ដើម្បីទទួលបានចំណេះដឹង និងបទពិសោធនៅក្នុងប្រទេសអៀរឡង់។

តាមការគូសបញ្ជាក់ ក្នុងរយៈពេលជាង ៥០ឆ្នាំ កន្លងមក មានអ្នកទទួលអាហារូបករណ៍ជិត ៤,០០០នាក់ បានបញ្ចប់ការសិក្សានៅប្រទេសអៀរឡង់ តាមរយៈកម្មវិធី Ireland Fellows Programme ដែលបានរួមចំណែកអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងភាពជាអ្នកដឹកនាំដល់សហគមន៍ជាតិរបស់ខ្លួន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម