Connect with us

ព័ត៌មានជាតិ

ជាង៣០ឆ្នាំ សាលាភូមិន្ទរដ្ឋបាល បានបណ្តុះបណ្តាលមន្រ្តីរាជការ និងមន្រ្តីសាធារណៈសរុបជិត ៤ម៉ឺនអង្គ/នាក់

បានផុស

នៅ

តាមរបាយការណ៍ពីក្រសួងមុខងារសាធារណៈ រយៈពេល ៣៣ឆ្នាំមកនេះ ពោលគឺចាប់ពីឆ្នាំ១៩៩២ រហូតដល់​ឆ្នាំ២០២៥ សាលាភូមិន្ទរដ្ឋបាល សម្រេចបាននូវការបណ្តុះបណ្តាលមន្រ្តីរាជការ និងមន្រ្តីសាធារណៈ ទាំងវគ្គសិក្សារយៈពេលវែង និងវគ្គសិក្សារយៈពេលខ្លី សរុបចំនួន​ ៣៨ ០៩៥អង្គ/នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ដដែល បានបញ្ជាក់ថា ក្នុង​ចំណោមការបណ្តុះបណ្តាលសរុបចំនួន​ ៣៨០៩៥អង្គ/នាក់ រួមមាន សិស្សមន្រ្ដីជាន់ខ្ពស់ចំនួន ៧៣៣នាក់, សិស្សមន្រ្ដីមធ្យមចំនួន ១៧៤នាក់, សិស្សមន្រ្ដីក្រមការចំនួន ១ ២៦៩នាក់, កម្មសិក្សាការីមន្រ្ដីជាន់ខ្ពស់ចំនួន ៣ ៣៦១នាក់, កម្មសិក្សាការីមន្រ្ដីមធ្យមចំនួន ៣ ៤៤៩នាក់, កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាលចំនួន ១ ០៧៤នាក់, កម្មសិក្សាការីមន្ត្រីក្រមការចំនួន ២៨០នាក់, សិស្សមន្ត្រីក្របខ័ណ្ឌថ្មីចំនួន ៩ ០០៤នាក់ និងសិក្ខាកាមវគ្គខ្លីចំនួន ១ ៨៩៥២នាក់។

នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ សាលាភូមិន្ទរដ្ឋបាល បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមអធិបតីភាព ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ សម្រាប់ជ័យលាភី ដែលត្រូវទទួលសញ្ញាបត្រ និងវិញ្ញាបនបត្រឆ្នាំ២០២៥ នាពេលនេះ មានចំនួនសរុប ៩៤៤អង្គ/នាក់ (នារី ១៨៥នាក់ ព្រះសង្ឃ ២០អង្គ) ចែកចេញជាសិស្សមន្ត្រីក្រមការចំនួន ១៨០នាក់, កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ចំនួន ​១៣៤អង្គ/នាក់ ​ និងកម្មសិក្សាការីមន្ត្រីមធ្យមចំនួន ​៦១៦អង្គ/នាក់​។

ក្នុងឆ្នាំ២០២៦ សាលាភូមិន្ទរដ្ឋបាល បានបើកវគ្គបណ្តុះបណ្តាល សម្រាប់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣, សិស្សមន្ត្រីក្រមការជំនាន់ទី១២, កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ និងកម្មសិក្សាការីមន្ត្រីមធ្យម សរុបចំនួន​ ៧៤៦អង្គ/នាក់​។

បន្ថែមពីនេះ សាលាបាន និងកំពុងបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសមន្ត្រីក្របខណ្ឌថ្មី ឆ្នាំ២០២៥ ​មកពីក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចំនួន ៣៩៣នាក់ និងវគ្គបណ្តុះបណ្តាលរយៈពេលខ្លី ចំនួន ៤ ២៥០នាក់ និងវគ្គផ្សេងៗទៀតក្នុងក្របខ័ណ្ឌជាមួយក្រសួង ស្ថាប័នថ្នាក់ជាតិ គ្រឹះស្ថានបណ្តុះបណ្តាលអន្តរជាតិ និងដៃគូអភិវឌ្ឍផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម