ព័ត៌មានអន្ដរជាតិ
បារាំងកំពុងប្រយុទ្ធនឹងភ្លើងឆេះព្រៃដ៏ធំមួយ នៅជិតទីក្រុងប៉ារីស ខណៈរលកកម្តៅបន្តមានឥទ្ធិពល
ខណៈរលកកម្តៅនៅតែបន្តវាយប្រហារប្រទេសនៅអឺរ៉ុប ដូចជា អង់គ្លេស អេស្ប៉ាញ និងប្រទេសបារាំង ដោយសម្លាប់មនុស្សរាប់ពាន់នាក់។ នៅថ្ងៃចន្ទនេះ ប្រទេសបារាំងបានប្រយុទ្ធនឹងភ្លើងឆេះព្រៃដ៏ធំមួយ នៅជិតទីក្រុងប៉ារីស ខណៈរលកកម្តៅដ៏យូរបានបន្តនៅទូទាំងប្រទេស ដោយបង្ខំឱ្យមានការជម្លៀសប្រជាជនចេញ នៅជិតព្រៃ Fontainebleau ។ នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍ BFM TV នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ។

ភ្លើងឆេះព្រៃនៅជិតព្រៃ Fontainebleau ចម្ងាយប្រហែល ៧០គីឡូម៉ែត្រពីភាគអាគ្នេយ៍នៃទីក្រុងប៉ារីស បង្ខំឱ្យមានការជម្លៀសប្រជាជន និងអ្នកទេសចរប្រហែល ១ ០០០នាក់ ចេញពីតំបន់ Le Vaudoue ខណៈអណ្តាតភ្លើងបានឆាបឆេះឆ្ពោះទៅកាន់ផ្ទះសម្បែង។
អភិបាលក្រុង Le Vaudoue លោក Michel Calmy បានពិពណ៌នាអំពីជញ្ជាំងអណ្តាតភ្លើងរំកិលយ៉ាងលឿនឆ្ពោះទៅកាន់ភូមិអ្នកស្រុក មុនពេលទៅដល់គែមនៃតំបន់លំនៅឋាន។
អ្នកនាំពាក្យរដ្ឋាភិបាល លោកស្រី Maud Bregeon ប្រាប់ទីភ្នាក់ងារសារព័ត៌មាន RTL ថា៖ « ភ្លើងឆេះព្រៃ Fontainebleau គឺជាស្ថានភាពពិសេសមួយ! ភ្លើងឆេះព្រៃដ៏ធំសម្បើមបែបនេះ នៅភាគខាងជើងប្រទេសបារាំងគឺមិនធ្លាប់មានពីមុនមកទេ»។
លោកស្រីបន្តថា៖ « ស្ថានភាពពិសេស ធនធានពិសេស! រដ្ឋាភិបាលបានដាក់ពង្រាយយន្តហោះទម្លាក់ទឹក Canadair និងយន្តហោះ Dash ដើម្បីគាំទ្រប្រតិបត្តិការពន្លត់អគ្គិភ័យ»។
យន្តហោះ Canadair ចំនួនពីរគ្រឿងបានមកកន្លែងកើតហេតុ នៅថ្ងៃចន្ទ ហើយបានចាប់ផ្តើមប្រតិបត្តិការទម្លាក់ទឹក បន្ទាប់ពីបូមទឹកពីទន្លេ Seine ។
ភ្លើងឆេះព្រៃនៅបារាំងបានកើតឡើង ខណៈនាយកដ្ឋានចំនួន៣៧ ស្ថិតនៅក្រោមការព្រមានរលកកំដៅក្រហមខ្ពស់បំផុតរបស់ប្រទេស ដោយសីតុណ្ហភាពខ្លាំង និងស្ថានភាពស្ងួតបង្កើនហានិភ័យនៃអគ្គិភ័យនៅទូទាំងប្រទេស៕
សម្រួល៖ ណឺ មិនា
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


