ព័ត៌មានអន្ដរជាតិ
អាមេរិក វាយប្រហារយ៉ាងសន្ធាប់ លើអ៊ីរ៉ង់ ៣យប់ជាប់គ្នា
ឥតដកដៃទេ សហរដ្ឋអាមេរិក បានបើកការវាយប្រហារ ៣យប់ជាប់គ្នាហើយ លើគោលដៅជាច្រើន ក្នុងប្រទេសអ៊ីរ៉ង បញ្ឆេះភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ា ឲ្យកាន់តែផ្ទុះរោលរាលខ្លាំងឡើងៗ។

តាមការផ្សាយរបស់ BBC នៅថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦, នៅយប់ទី៣នេះ បញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានធ្វើប្រតិបត្តិការតាមផ្លូវអាកាស ក្រោមបញ្ជារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ផ្ទាល់ ដោយផ្តោតជាពិសេស លើទីតាំងយោធាអ៊ីរ៉ង់ប្រហែល ១៤០កន្លែង។
សរុបជារួម ក្នុងរយៈពេលបីយប់នៃប្រតិបត្តិការ, កងកម្លាំងអាមេរិក បានវាយប្រហារលើគោលដៅជាង ៣០០ កន្លែង ក្នុងនោះ មានទាំងការកំណត់លើឃ្លាំងមីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់, ស្ថានីយរ៉ាដាតាមបណ្តោយឆ្នេរ, សមត្ថភាពកងទ័ពជើងទឹក, បណ្តាញទំនាក់ទំនង និងទីតាំងស្តុកទុកគ្រាប់រំសេវ ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ លោកត្រាំ ប្រកាសថា ការវាយប្រហារឥតដកដៃនេះ គឺមានគោលបំណង កាត់ផ្តាច់សមត្ថភាពរបស់អ៊ីរ៉ង់ លែងឲ្យវាយប្រហារលើជនស៊ីវិលស្លូតត្រង់ និងកប៉ាល់ដឹកជញ្ជូនពាណិជ្ជកម្ម ដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz។
សកម្មភាពយោធានេះទៀតសោត ធ្វើឡើង បន្ទាប់ពីមានការចោទប្រកាន់ថា អ៊ីរ៉ង់បានរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់បណ្តោះអាសន្ន ដែលទើបសម្រុះសម្រួលកាលពីពេលថ្មីៗនេះ តាមរយៈការបញ្ជូនដ្រូន ទៅវាយប្រហារកប៉ាល់ដឹកកុងតឺន័រមួយគ្រឿង ក្នុងច្រក Hormuz។
ក្រោយមក ទីក្រុងវ៉ាស៊ីនតោន ក៏ប្រញាប់ចេញមុខបញ្ជាក់ថា ច្រក Hormuz មិនបានបិទដូចមាត់អ៊ីរ៉ង់ ថាទេ! ផ្លូវទឹកយុទ្ធសាស្រ្តដ៏សំខាន់មួយនេះ នៅតែបើកចំហជានិច្ច ទោះមានការប្រយុទ្ធស៊ីសាច់ហុតឈាមគ្នាជាថ្មី ក៏ដោយ។

តាមការប្រកាសរបស់ CENTCOM កាលពីថ្ងៃចន្ទ, ច្រកនេះ គឺបើកជានិច្ច សម្រាប់រាល់កប៉ាល់ទាំងឡាយណា ដែលចង់ធ្វើដំណើរឆ្លងកាត់ ដោយស្របច្បាប់។ អ៊ីរ៉ង់ គ្មានសិទ្ធិគ្រប់គ្រងលើច្រកសមុទ្រអន្តរជាតិ មួយនេះឡើយ ហើយកងកម្លាំងអាមេរិក ត្រៀមលក្ខណៈរួចជាស្រេច ដើម្បីធានានូវសេរីភាព នៃការធ្វើនាវាចរណ៍។
ស្របពេលជាមួយគ្នានោះ លោក ត្រាំ ក៏បញ្ជាក់ពីជំហរនេះផងដែរ ដោយថ្លែងថា ច្រក Hormuz នៅតែបើកចំហ ដរាបណា វាស្ថិតក្រោមការយកចិត្តទុកដាក់របស់អាមេរិក៕
អត្ថបទ៖ សុវណ្ណ
-
ព័ត៌មានជាតិ១៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


