ព័ត៌មានអន្ដរជាតិ
ពូទីន គំរាមសងសឹកអ៊ុយក្រែន យ៉ាងចាស់ដៃបំផុត
ស្របពេលអ៊ុយក្រែន បង្កើនការវាយប្រហារដោយដ្រូនកាន់តែសាហាវទៅៗ លើរុស្ស៊ី ជាពិសេសកំណត់គោលដៅ លើហេដ្ឋារចនាសម្ព័ន្ធថាមពល និងជនស៊ីវិលក្នុងទីក្រុងមូស្គូនោះ, ប្រមុខវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន បានគំរាមខ្លាំងៗថា នឹងសងសឹកវិញ យ៉ាងចាស់ដៃបំផុត។

សារព័ត៌មាន RT បានដកស្រ់សម្តីលោកពូទីន ដែលថ្លែងក្នុងវេទិកា «All for Victory!» នៅទីក្រុងមូស្គូ ថា បើទឹកដីរុស្ស៊ី ត្រូវគេវាយប្រហារបែបណា រុស្ស៊ីនឹងឆ្លើយតបបែបនោះវិញ ប៉ុន្តែខ្លាំងជាងរាប់ដងឯណោះ។ សត្រូវនឹងដឹងខ្លួន ហើយថ្ងៃមុខ ពួកគេនឹងដឹង កាន់តែច្បាស់តែម្តង។
ស្របពេលជាមួយគ្នានោះ លោកប្រកាសថា កងទ័ពរុស្ស៊ី នៅតែរុលទៅមុខជានិច្ច ហើយគ្មានអ្វីត្រូវសង្ស័យឡើយ រុស្ស៊ី នឹងទទួលជ័យជម្នះយ៉ាងធំធេង។
ការព្រមានរបស់លោកពូទីន កើតឡើងបន្ទាប់ពីក្នុងរយៈពេលប៉ុន្មានខែមកនេះ អ៊ុយក្រែន បានបង្កើនយុទ្ធនាការប្រើប្រាស់ដ្រូនរយៈចម្ងាយឆ្ងាយរបស់ខ្លួនយ៉ាងខ្លាំងក្លា វាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៊ី កម្ទេចបណ្តាញថាមពល។

ជាក់ស្តែង ទីក្រុងកៀវ បានកំណត់គោលដៅវាយប្រហារលើរោងចក្រចម្រាញ់ប្រេង, ដេប៉ូប្រេងឥន្ធនៈ, កប៉ាល់ដឹកជញ្ជូនតាមសមុទ្រ និងមជ្ឈមណ្ឌលទីប្រជុំជននានា ដោយហោះចូលទៅផ្នែកខាងក្រោយនៃខ្សែត្រៀមជួរមុខ ចម្ងាយចាប់ពី ១ ០០០ ទៅ ១ ៥០០ គីឡូម៉ែត្រ។
ពាក់ព័ន្ធរឿងនេះ លោកពូទីន ទទួលស្គាល់ថា សកម្មភាពរបស់អ៊ុយក្រែន ពិតជាបង្កឲ្យមានបញ្ហាមួយចំនួន ជុំវិញផលិតផលប្រេងកាត នៅក្នុងប្រទេសរុស្ស៊ីមែន។
យ៉ាងណា លោកអះអាងថា រុស្ស៊ី នៅតែមានសមត្ថភាពឈរជើងយ៉ាងនឹង ហើយដោះស្រាយបាន រាល់ស្ថានការណ៍៕
អត្ថបទ៖ សុវណ្ណ
-
ព័ត៌មានជាតិ១៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


