Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចខេត្ត​បន្ទាយមានជ័យ​ ស្រាវជ្រាវឃាត់ខ្លួនជនជាតិឥណ្ឌូណេស៊ីប្រុសស្រី ២នាក់ រកឃើញគ្រឿងញៀនមួយចំនួនធំ

បានផុស

នៅ

ជនសង្ស័យ​ប្រុស​ស្រី​ជាជនជាតិ​ឥណ្ឌូណេស៊ី​ ​២នាក់​ត្រូវ​បាន ​កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​បើកការស្រាវជ្រាវ រហូតឈានដល់ការឃាត់​ខ្លួនពាក់​ព័ន្ធ​ករណី​ជួញ​ដូរ​គ្រឿង​ញៀន​ខុសច្បាប់។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុវត្ត​តាម​បទ​បញ្ជា​យ៉ាង​ ​ លោកនាយ​ឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គស្នងការ​នគរបាល​ជាតិ ​និង ​អនុវត្ត​តាម​បទ​បញ្ជា​របស់​ ​លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ស្នងការ​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ​កាលពី​ថ្ងៃទី​១៤​ ខែ​កក្កដា​ ឆ្នាំ​២០២៦​ លោក​ឧត្ដមសេនីយ៍​ត្រី​ ធិន​ សុិន​ដេត​ ស្នងការ​រង​ផែន​ការ​ងារ​ប្រឆាំង​គ្រឿងញៀន​បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ជំនាញ​ និង​កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង ​ឃាត់​ខ្លួន​សង្ស័យ​ប្រុស​ស្រី​ជា​ជនជាតិ​ឥណ្ឌូណេស៊ី​បាន​ចំនួន​២នាក់​ ពាក់​ព័ន្ធ​ករណី​ជួញ​ដូរ​គ្រឿង​ញៀន​ខុសច្បាប់​ នៅ​ចំនុច​ បុរី​ដួង​ចាន់​ ស្ថិត​នៅ​ភូមិ​សាមគ្គី​មាន​ជ័យ​ សង្កាត់​អូរ​ជ្រៅ​ ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​។

បើតាមការបញ្ជាក់ពី លោក​ឧត្ដមសេនីយ៍​ត្រី​ ធិន​ សុិន​ដេត​ បាន​បញ្ជាក់​អោយ​ដឹង​ថា​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់​ខ្លួន​មាន​ឈ្មោះ​៖ Willy ភេទប្រុស អាយុ២១ឆ្នាំ​ ជនជាតិ​ឥណ្ឌូណេស៊ី​ ,Desi Aritonang ភេទស្រី អាយុ២០ឆ្នាំ​ ជនជាតិ​ឥណ្ឌូណេស៊ី​។ ក្នុងនោះកម្លាំងសមត្ថកិច្ចបានរកឃើញវត្ថុតាងនិងដកហូតសម្ភោរៈមួយចំនួន

ឡានចំនួន០១គ្រឿង , ក្បាលPOD K វេចខ្ចប់រួចចំនួន១៧ថង់, វែបមួយចំនួន, ថ្នាំសប្បាយចំនួន០៣កញ្ចប់ ,ទឹកថ្នាំចំនួន០៤ដប ,ក្បាលបារីចំនួន០២ប្រអប់ ,ឧបករណ៍សម្រាប់ជក់មួយចំនួន។

បច្ចុប្បន្ន​ជន​សង្ស័យ​រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​ផ្តន្ទា​ទោស​តាម​ច្បាប់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម