Connect with us

ព័ត៌មានអន្ដរជាតិ

​ជនបរទេស ១០នាក់​​ក្នុងចំណោម​អ្នកស្លាប់​១៣នាក់​ បាត់បង់ជីវិត​​ក្នុងគ្រោះភ្លើងឆេះព្រៃ​នៅអេស្ប៉ាញ​​

បានផុស

នៅ

អាជ្ញាធរអេស្ប៉ាញ​​​ បាន​លើក​ឡើង​កាលពីថ្ងៃចន្ទថា ជនជាតិ​អង់គ្លេស​ ៥នាក់ បែល​ហ្ស៊ិក​ ៣នាក់ និងបារាំងម្នាក់​ ​រួម​​ទាំង​អេស្ប៉ាញ ស្ថិត​ក្នុងចំណោមជន​រងគ្រោះទាំង ១៣នាក់ដែល​បាន​បាត់​បង់​ជីវិត​ក្នុងហេតុការណ៍​​ភ្លើងឆេះព្រៃដ៏​ខ្លាំង​បំផុត​មួយរបស់​ប្រទេស​អេស្ប៉ាញ​ក្នុងរយៈពេលថ្មីៗនេះ​។

ភ្លើង​ឆេះ​ព្រៃ​នៅ​អេស្ប៉ាញ​។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន France 24 ផ្សាយ​នៅ​ថ្ងៃ​ទី​១៤ ខែ​កក្ក​ដា ឆ្នាំ​២០២៦ ឱ្យ​ដឹង​ថា អគ្គិភ័យ​ដែល​ចាប់ផ្តើម​​ផ្ទុះឡើង​កាល​ពី​ថ្ងៃព្រហស្បតិ៍​ បានផ្លាស់ប្តូរ​លំនៅ​ជនបទ​ដ៏ស្រស់ស្អាត​ទៅជាទីក្រុងខ្មោច និងបន្សល់ទុកនូវស្លាកស្នាម​នៃការ​បំផ្លិចបំផ្លាញក្នុងខេត្ត Almeria ភាគអាគ្នេយ៍ ​ជា​ទី​កន្លែង​របស់ជន​បរទេសជាច្រើននៅ​ជិតឆ្នេរសមុទ្រមេឌីទែរ៉ាណេ។

ដំបូងឡើយ សេវា​សង្គ្រោះបន្ទាន់បានរកឃើញ​សាកសពចំនួន ១២ នាក់ស្លាប់​ ​ដោយសារអណ្តាតភ្លើងខ្លាំង។

ជន​រងគ្រោះដែល​ស្លាប់ ​រួមមានជនជាតិអង់គ្លេស​ ៣នាក់ បែលហ្ស៊ិក​ ៣នាក់ និងស្ត្រីជន​ជាតិបារាំងម្នាក់។ នេះបើយោងតាមអ្នកជំនាញនិយាយក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពី​ជនរងគ្រោះ​ ៣នាក់ទៀតត្រូវបាន​កំណត់អត្តសញ្ញាណ។ ចំណែក​ជនរងគ្រោះ​ ៣នាក់​ទៀត​ នៅតែមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

អ្នកជំនាញនិយាយ​ថា បុគ្គលិកកុងស៊ុល​អង់គ្លេស បែលហ្ស៊ិក និងបារាំង​កំពុងជួយផ្តល់​ប្រវត្តិរូបហ្សែន​ពីសាច់ញាតិ ដូច្នេះការកំណត់អត្តសញ្ញាណ​ជនរងគ្រោះ​ទាំងអស់អាចទទួលបានក្នុងរយៈពេលខ្លី។

អាជ្ញាធរបាន​ព្រមានថាចំនួនមនុស្សដែល​បាត់ខ្លួន​ នៅតែមិន​ច្បាស់​រហូត​ដល់ការធ្វើកោសល្យវិច័យ និងការកំណត់អត្តសញ្ញាណសាកសព​ត្រូវបាន​បញ្ចប់។

ក្រុមពន្លត់អគ្គិ​ភ័យ​ នៅតែបន្តធ្វើការពន្លត់ភ្លើង ដែល​បានឆេះព្រៃ និងដីព្រៃប្រមាណ ៧ ០០០ ហិកតា៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម