កីឡា
រឿងពិត Mbappé គ្មានប្រវត្តិឈ្នះ Yamal ពេលតទល់វគ្គសំខាន់ៗចំនួន ៦ ប្រកួត
ខ្សែប្រយុទ្ធជម្រើសជាតិបារាំង និងក្លិប Real Madrid កីឡាករ Kylian Mbappé មិនធ្លាប់មានប្រវត្តិឈ្នះសោះឡើយរាល់ពេលលេងតទល់នឹងខ្សែបម្រើប្រយុទ្ធវ័យក្មេង Lamine Yamal របស់ជម្រើសជាតិ អេស្ប៉ាញ និងក្លិប FC Barcelona។

កីឡាករឆ្នើមទាំងពីរធ្លាប់លេងតទល់គ្នាចំនួន ៦ លើកក្នុងវគ្គសំខាន់គឺវគ្គចាញ់ធ្លាក់ និងឈ្នះឡើងវគ្គបន្ត ((knockout)) ទាំងនៅក្លិប និងជម្រើសជាតិគិតចាប់តាំងពីឆ្នាំ ២០២៤ គឺ កីឡាករ Lamine Yamal តែងតែឈ្នះ ប៉ុន្តែ Kylian Mbappé តែងតែចាញ់។
- វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ EURO – ឆ្នាំ ២០២៤
ជើងឯកទ្វីបអឺរ៉ុប (EURO) ឆ្នាំ ២០២៤ ក្រុមជម្រើសជាតិ អេស្ប៉ាញ បានឈ្នះ បារាំង ដោយលទ្ធផល ២-១ ហើយជាឆ្នាំដែល អេស្ប៉ាញ ឈ្នះជើងឯកទ្វីបអឺរ៉ុប។

វគ្គផ្តាច់ព្រ័ត្រ Supercopa – ឆ្នាំ ២០២៥
ក្លិប FC Barcelona បានយកឈ្នះ Real Madrid នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Supercopa ឆ្នាំ ២០២៥ ដើម្បីក្លាយជាជើងឯក។
- វគ្គផ្តាច់ព្រ័ត្រ Copa del Rey – ឆ្នាំ ២០២៥
ក្លិប FC Barcelona បានយកឈ្នះ Real Madrid ដោយលទ្ធផល ៣-២ វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ Copa del Rey ឆ្នាំ ២០២៥ ដោយប្រើពេល ១២០នាទី ដើម្បីក្លាយជាជើងឯក។

- វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Nations League – ឆ្នាំ ២០២៥
ក្រុមជម្រើសជាតិ អេស្ប៉ាញ បានឈ្នះ បារាំង ដោយលទ្ធផល ៥-៤ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងឯកទ្វីបអឺរ៉ុប UEFA Nations League ឆ្នាំ ២០២៥ ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដែលចាញ់ ព័រទុយហ្គាល់ ដោយប៉េណាល់ទីកាត់សេចក្តី ៥-៣ ក្រោយស្មើគ្នា ២-២។
- វគ្គផ្តាច់ព្រ័ត្រ Supercopa – ឆ្នាំ ២០២៦
ក្លិប Barcelona បានយកឈ្នះ Real Madrid ដោយលទ្ធផល ៣-២ នៅវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ Supercopa ឆ្នាំ ២០២៦ ដើម្បីក្លាយជាជើងឯក។

- វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ឆ្នាំ ២០២៦
ថ្មីបំផុតនេះ ក្រុមជម្រើសជាតិ អេស្ប៉ាញ បានយកឈ្នះ បារាំង ដោយលទ្ធផល ២-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងឯកពិភពលោក World Cup ឆ្នាំ ២០២៦ ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
កីឡា៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


