Connect with us

កីឡា

ល្ងាច​នេះ ​ក្រុម​បាល់ទាត់​​នារី​កម្ពុជា ប៉ះ​​ ឥណ្ឌូណេស៊ី ​ជា​ការ​ជួប​គ្នា​លើក​ទី​៦

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​នារី កម្ពុជា​ អាច​នឹង​បង្កើត​គណនី​ជ័យជម្នះ​ជា​លើក​ដំបូង​លើ​ក្រុម​បាល់ទាត់​នារី​ ឥណ្ឌូណេស៊ី សម្រាប់​​ការ​ជួប​គ្នា​លើក​ទី​៦ វេលា​ម៉ោង ៤:៣០ នាទី​រសៀល ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ ២០២៦ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល B ពាន​រង្វាន់ AFF Women’s Cup នៅ​ប្រទេស​ម៉ាឡេស៊ី។

ក្រុម​នារី​កម្ពុជា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​នារី​ទាំង​ពីរ​បាន​កក់​កៅអី​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រដោយ​ស្វ័យ​ប្រវត្តិ​ហើយ បន្ទាប់​ពី​ កម្ពុជា បាន​ឈ្នះ ទីម័រ​ខាង​កើត ដោយ​លទ្ធផល ៣-១ ហើយ​ក្រុម​នារី​ឥណ្ឌូណេស៊ី បាន​ឈ្នះ​ ទីម័រ​ខាង​កើត ដោយ​លទ្ធផល ២-០។ ការ​ប្រកួត​រសៀល​ថ្ងៃ​នេះ​គឺ​ដើម្បីហេតុ​ផល​សំខាន់​ពីរ។

ទី១. ក្រុម​កម្ពុជា និង ឥណ្ឌូណេស៊ី ត្រូវ​ប្រជែង​គ្នា​ដើម្បី​យក​ចំណាត់​ថ្នាក់​លេខ ១ ក្នុង​ពូល B ដោយ​សារ​មាន ៣ ពិន្ទុ​ដូច​គ្នា។ បច្ចុប្បន្ន កម្ពុជា ស្ថិត​នៅ​លេខ ១ ខណៈ ​​ឥណ្ឌូណេស៊ី​ ស្ថិត​លេខ ២។ ក្រុម​ឈ្នះ​នឹង​ស្ថិត​នៅ​លេខ ១ ប៉ុន្តែ​ប្រសិន​បើ​ស្មើ​គ្នា កម្ពុជានឹង​ឈរ​លេខ១ សម្រាប់​ការ​ឡើង​ទៅ​​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

ក្រុម​នារី​ឥណ្ឌូណេស៊ី

ទី​២. ក្រុមកម្ពុជា​ត្រូវ​ស្វែង​រក​​ជ័យជម្នះ​ជា​លើកដំបូង​​លើ​ក្រុម​ឥណ្ឌូណេស៊ី បន្ទាប់​ពី​ជួប​គ្នា​ ៥ ​លើក​កន្លង​មក​មិន​ធ្លាប់​ឈ្នះ​ឡើយ​។ ផ្ទុយ​ទៅ​វិញ ក្រុម​នារី​ឥណ្ឌូណេស៊ី ត្រូវ​ការ​រក្សា​កំណត់​ត្រា​ល្អ​លើ​កម្ពុជា ដូច្នេះ​ជំនួប​នេះ​ពិត​ជា​តឹង​តែង​ខ្លាំង​សម្រាប់​ក្រុម​ទាំង​ពីរ​។

តាម​ប្រវត្តិ​ជួប​គ្នា ៥ លើក​កន្លង​មក គឺ​ស្មើ​គ្នា​ ៣ លើក និង​​ឥណ្ឌូណេស៊ី ឈ្នះ ២ លើក។ ជួប​គ្នា​លើក​ដំបូង​នៅ​ឆ្នាំ ២០១៩ ក្រុម​នារី​កម្ពុជា បាន​ចាញ់​ ឥណ្ឌូណេស៊ី ក្នុង​លទ្ធផល ៤-០ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​ពាន​រង្វាន់ ASEAN Women’s Championship។ នៅ​​​ឆ្នាំ ២០២៤ ក្រុម​នារី​កម្ពុជា និង​ឥណ្ឌូណេស៊ី ​បាន​ជួប​គ្នា​ ២ លើក​ទៀត​ក្នុង​ពានរង្វាន់ ASEAN Women’s Cup នៅ​ប្រទេស​ឡាវ​​គឺស្មើ​គ្នា ០-០ នៅ​​វគ្គ​សន្សំពិន្ទុ ប៉ុន្តែ​​​វគ្គ​ផ្តាច់​ព្រ័ត្រ កម្ពុជា​ បានចាញ់ ៣-១ ដែល​​​ធ្វើឲ្យ ឥណ្ឌូណេស៊ី​ បាន​ក្លាយ​ជា​ជើង​ឯក ហើយ​កម្ពុជា​ទទួល​បាន​​លេខ​២។

កីឡាការិនី​កម្ពុជា និង​ឥណ្ឌូណេស៊ី ក្នុង​ជំនួប​មិត្តភាពកាល​ពី​ខែ​មិថុនា

នៅ​​​ឆ្នាំ ២០២៥ ជួប​គ្នា​​​ក្នុង​ពាន​រង្វាន់ ASEAN Women’s Championship នៅ​វៀតណាម ក្រុម​នារី​កម្ពុជា និង ឥណ្ឌូណេស៊ី បាន​​ស្មើ​គ្នាដោយ​​លទ្ធផល​ ១-១ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល។ ជួប​គ្នា​ចុង​ក្រោយ​បំផុត​ក្នុង​ជំនួប​មិត្តភាព​កាល​ពី​ខែ​ មិថុនា កន្លង​ទៅ ក្រុម​ទាំង​ពីរ​ស្មើ​គ្នា ១-១ ទៀត។​

គិត​ចាប់​តាំង​ពី​ឆ្នាំ ២០២៤ មក ក្រុមបាល់ទាត់​ជម្រើស​ជាតិ​​នារី​កម្ពុជា បាន​ប្រកួត​អន្តរជាតិចំនួន ១៣ ​លើក​​ក្នុង​នោះ ឈ្នះ ៦ លើក ​ស្មើ ៣ លើក​ និង​ចាញ់ ៤ លើក​ ដែល​​ចាត់​ជា​ទុក​ជា​ស្ថិតិ​ដ៏​ល្អ។

កីឡាការិនី​កម្ពុជា និង​ឥណ្ឌូណេស៊ី ក្នុង​ជំនួប​មិត្តភាព​កាល​ពី​ខែ​មិថុនា

ប្រវត្តិ​ជួប​គ្នា ៥ លើក

  1. កម្ពុជា ០-៤ ឥណ្ឌូណេស៊ី (ជម្រុះក្នុងពូល ពាន ASEAN Women’s Championship ឆ្នាំ ២០១៩ នៅថៃ)
  2. កម្ពុជា ០-០ ឥណ្ឌូណេស៊ី (សន្សំពិន្ទុ​ពាន ASEAN Women’s Cup ឆ្នាំ ២០២៤ នៅឡាវ)
  3. កម្ពុជា ១-៣ ឥណ្ឌូណេស៊ី (វគ្គផ្តាច់ព្រ័ត្រ ពាន ASEAN Women’s Cup ឆ្នាំ ២០២៤ នៅឡាវ)
  4. កម្ពុជា ១-១ ឥណ្ឌូណេស៊ី (ជម្រុះក្នុងពូល ពាន ASEAN Women’s Championship ឆ្នាំ ២០២៥ នៅវៀតណាម)
  5. កម្ពុជា ១-១ ឥណ្ឌូណេស៊ី (មិត្តភាព​អន្តរជាតិ ឆ្នាំ ២០២៦)
កិឡាការិនី​កម្ពុជា និង​ឥណ្ឌូណេស៊ី ក្នុង​ជំនួប​មិត្តភាព​កាល​ពី​ខែកក្កដា

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម