Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមសកម្ម​ប្រយុទ្ធ​​​​នៅ​អ៊ីរ៉ាក់ ប្រកាសចូលរួមសមរភូមិ បន្ទាប់ពីអាមេរិក បាញ់បុកក្រុង Bushehr របស់អ៊ីរ៉ង់

បានផុស

នៅ

ទីភ្នាក់ងារសារព័ត៌មាន AhlulBayt ​​ដែល​មាន​បណ្តាញ​​នៅ​អ៊ីរ៉ង់​និង​​អ៊ីរ៉ាក់ បានរាយការណ៍ថា ក្រុមចលនាតស៊ូ Kata’ib Hezbollah របស់អ៊ីរ៉ាក់ បានប្រកាសថា ក្រុមតស៊ូនានានឹងចូលរួមនៅក្នុងសង្គ្រាមភ្លាមៗ និងយ៉ាង​ដាច់​អហង្ការ បន្ទាប់ពីអាមេរិក បានបាញ់បុកក្រុង Bushehr របស់អ៊ីរ៉ង់។

រូបភាព៖.Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Abu Mujahid al-Assaf ដែលជាប្រធានផ្នែកសន្តិសុខរបស់ក្រុមខាងលើ បានលើកឡើងកាលពីថ្ងៃទី១៤ ខែកក្កដា ដោយសង្កត់ធ្ងន់ថា ជំហររបស់ក្រុមលោក គឺផ្អែកលើការប្តេជ្ញាចិត្តខាងមនោគមវិជ្ជា។ លោកថែមទាំងអះអាងថា «ប្រសិនបើសង្គ្រាមផ្ទុះឡើងប្រឆាំងនឹងអ៊ីរ៉ង់ ការចូលរួមរបស់ក្រុមតស៊ូនានានឹងធ្វើឡើងភ្លាមៗ និងយ៉ាងដាច់ខាតបំផុត។ ការសម្រេចចិត្តនេះគឺផ្អែកលើជំនឿ ហើយគ្មានការចរចាដោះដូរណាមួយឡើយ»។

ការលើកឡើងរបស់លោក Assaf ធ្វើឡើងចំពេលដែលសហរដ្ឋអាមេរិក បានបង្កើនការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លាទៅលើភាគខាងត្បូងនៃប្រទេសអ៊ីរ៉ង់។ ជាក់ស្តែង អាមេរិកទើបតែបានបាញ់បុកទីក្រុងកំពង់ផែ Bushehr ដែលជាកន្លែងផ្ទុករោងចក្រថាមពលនុយក្លេអ៊ែរស៊ីវិលតែមួយគត់របស់អ៊ីរ៉ង់។

មិនតែប៉ុណ្ណោះ សេចក្តីថ្លែងការណ៍របស់លោក Assaf បានបង្ហាញឲ្យឃើញពីគ្រោះថ្នាក់ដ៏ធំមួយសម្រាប់អាមេរិក និងអ៊ីស្រាអែល។ ប្រសិនបើអ៊ីរ៉ង់រងការវាយប្រហារទ្រង់ទ្រាយធំ ក្រុមប្រដាប់អាវុធអ៊ីរ៉ាក់ទាំងនេះ នឹងប្រើប្រាស់ទឹកដីអ៊ីរ៉ាក់ដើម្បីបាញ់មីស៊ីល និងដ្រូនសម្រុកទៅលើមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់ឈូងសមុទ្រ (ដូចជាបារ៉ែន គុយវ៉ែត និងកាតា) ព្រមទាំងអាចវាយប្រហារលើក្បួនរថយន្តយោធាអាមេរិក។

ជាងនេះទៅទៀតនោះ ការប្រកាសក្តៅៗពីក្រុមប្រដាប់អាវុធអ៊ីរ៉ាក់ ស្របពេលដែលចិនចេញមុខការពារអ៊ីរ៉ង់នៅ UN ចំណែកលោក ណេតាន់យ៉ាហ៊ូ  ព្រមានវាយបកផ្ដាច់ព្រ័ត្រចេញពីក្រុងនុយក្លេអ៊ែរ Dimona គឺសុទ្ធតែជាភស្តុតាងបញ្ជាក់ថា «អនុស្សរណៈទីក្រុងអ៊ីស្លាម៉ាបាដ» ដែលព្រាងដោយ លោក J.D. Vance គឺបានបរាជ័យទាំងស្រុងហើយ។ សង្រ្គាមស្រមោលបានក្លាយជាសង្រ្គាមបើកចំហ ដែលមានកងកម្លាំងសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់នៅទូទាំងតំបន់ ត្រៀមខ្លួនលោតចូលទៅក្នុងសមរភូមិព្រមៗគ្នា៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

លោក ណេតាន់យ៉ាហ៊ូ ព្រមាន វាយប្រហារ​អ៊ីរ៉ង់​យ៉ាង «ចាស់ដៃបំផុត» បើអ៊ីរ៉ង់​​ហ៊ាន​ប៉ះ​​អ៊ីស្រាអែល​​​ទៀត​​
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម