ព័ត៌មានជាតិ
បណ្ឌិត យង់ ពៅ ជំរុញរដ្ឋាភិបាលពង្រឹងយុទ្ធនាការសមរភូមិព័ត៌មានប្រឆាំងការឈ្លានពានរបស់ថៃ
អ្នកតាមដានភូមិសាស្ត្រនយោបាយលោកបណ្ឌិត យង់ ពៅ បានជំរុញដល់រដ្ឋាភិបាលពង្រឹងបន្ថែមនូវការឆ្លើយតប វាយបកព័ត៌មានប្រឆាំងនឹងការឈ្លានពានរបស់ថៃខណៈប្រទេសថៃបានធ្វើកិច្ចការនេះច្រើនទាំងដែលខ្លួនឯងជាអ្នកឈ្លានពានកម្ពុជានោះ។

លើកឡើងក្នុងកិច្ចពិភាក្សាតុមូល ដែលរៀបចំដោយស្ថានីយទូរទស្សន៍ជាតិកាលពីថ្ងៃច័ន្ទ ទី១៣ ខែកក្កដា លោកបណ្ឌិត យង់ ពៅ មានប្រសាសន៍ថា ថៃបានប្រើសមរភូមិប្រឆាំងកម្ពុជា៦៤ឆ្នាំហើយ និងកាន់តែខ្លាំងនៅពេលមានជម្លោះព្រំដែននេះ។ លោកបន្ថែមថាថៃបានធ្វើកិច្ចការនេះច្រើន ដោយបានប្រើប្រាស់ការកុហកបោកប្រាស់ខុសការពិតរឿងព្រំដែនកម្ពុជា និងយកទៅផ្សព្វផ្សាយលើសារព័ត៌មានអន្តរជាតិធំៗ ដែលធ្វើឱ្យក្រសែភ្នែកអន្តរជាតិមួយចំនួនមើលមកកម្ពុជាក្នុងរូបភាពអវិជ្ជមាន។

លោកថា៖ «ថៃនិយាយខុសការពិតតែគេបានផ្សាយនូវលើប្រព័ន្ធផ្សព្វផ្សាយវិជ្ជាជីវៈល្បីៗ។ ចឹងទៅអន្តរជាតិគេមើលឃើញមកពីមុនគេមើលឃើញមកតែខាងថៃផ្សាយហើយមិនឃើញខាងកម្ពុជា។ នេះពីមុនទេ តែបច្ចុប្បន្នយើងផ្សាយហើយ តែខ្ញុំលើកទឹកចិត្តឱ្យផ្សាយបន្ថែមទៀតអត់ដកថយទេ»។
លោកជំរុញឱ្យធ្វើយុទ្ធនាការសមរភូមិព័ត៌មាននេះរហូតទាល់តែកម្ពុជាបានទទួលនួវទឹកដីរបស់ខ្លួនឡើងវិញ។
ក្នុងបរិបទសង្គ្រាមនិងការឈ្លានពានលើកម្ពុជាប្រទេសថៃបាន ប្រើប្រាស់មជ្ឈមណ្ឌលព័ត៌មានស្ថានការណ៍ព្រំដែនថៃ-កម្ពុជា ដើម្បីពង្រឹងការផ្សព្វផ្សាយប្រឆាំងនឹងកម្ពុជាលើឆាកអន្តរជាតិ សកម្មភាពនេះនៅតែបន្តថែមទៀតបើទោះបីពេលនេះប្រទេសទាំងពីសម្រេចបានបទឈប់បាញ់ហើយក្ដី ថៃតែងតែយកបញ្ហាការបោកប្រាស់តាមអនឡាញនៅកម្ពុជាជាគោលដៅនៃការវាយប្រហារលើប្រព័ន្ធផ្សព្វផ្សាយ។ កាលពីខែមិថុនាកន្លងទៅ ថៃបានទម្លាក់កញ្ចប់ថវិកាបន្ថែមដល់មជ្ឈមណ្ឌលនេះ ខណៈអ្នកតាមដានបានជំរុញដល់រដ្ឋាភិបាលគួរមានការគិតគូរដូចគ្នាដើម្បីផ្សព្វផ្សាយពីការពិតចេញពីកម្ពុជាផងដែរ។

នៅថ្ងៃទី២៤ ខែកក្កដា ខាងមុខប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងផ្ដល់បទសម្ភាសន៍មួយដល់សារព័ត៌មានអាមេរិក Bloomberg ដើម្បីបញ្ជាក់ពីជំហររបស់រដ្ឋាភិបាល វិធានការរបស់រដ្ឋប្រឆាំង Scam និងការធានាដល់ការវិនិយោគពីបរទេសផងដែរ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
កីឡា១១ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


