ព័ត៌មានជាតិ
ក្រសួងព័ត៌មានណែនាំមន្ទីរទាំង ២៥ រាជធានី-ខេត្ត ឱ្យបង្កើនសកម្មភាពផ្សព្វផ្សាយលើគេហទំព័រឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់
លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញឱ្យមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង ២៥ ត្រូវបង្កើនសកម្មភាព និងលើកកម្ពស់ប្រសិទ្ធភាពគេហទំព័រព័ត៌មានរបស់ខ្លួនឱ្យកាន់តែសកម្ម ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងតម្រូវការព័ត៌មាន និងសាធារណមតិនៅតាមមូលដ្ឋាន។

ការជំរុញនេះបានធ្វើឡើងក្នុងកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មានសាធារណមតិ ដល់មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោក ទេព អស្នារិទ្ធ ប្រធានក្រុមការងារគ្រប់គ្រងគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត បានគូសបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានតាមរយៈគេហទំព័រមានសុវត្ថិភាពខ្ពស់ និងអាចរក្សាទុកទិន្នន័យបានយូរអង្វែង។ ខុសប្លែកពីបណ្តាញសង្គមដែលពឹងផ្អែកទាំងស្រុងលើក្រុមហ៊ុនឯកជនក្នុងការគ្រប់គ្រង ដែលបង្កហានិភ័យខ្ពស់ដល់ការបាត់បង់ទិន្នន័យ ហើយម្យ៉ាងវិញទៀត បណ្តាញសង្គមមានដូចជា Facebok និងTiktok គឺមិនមែនជាប្រព័ន្ធផ្សព្វផ្សាយផ្លូវការឡើយ។

លោក ទេព អស្នារិទ្ធ ក៏បានជំរុញឱ្យមន្ត្រីព័ត៌មានគ្រប់រាជធានី-ខេត្ត ជាពិសេសមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ ត្រូវយកចិត្តទុកដាក់ធ្វើបច្ចុប្បន្នភាពព័ត៌មាននៅលើគេហទំព័រឱ្យបានជាប្រចាំ។ ខ្លឹមសារផ្សព្វផ្សាយគួរផ្តោតលើរូបភាពសមិទ្ធផលអភិវឌ្ឍន៍ សកម្មភាពថ្នាក់ដឹកនាំ និងសេចក្តីជូនដំណឹងសំខាន់ៗរបស់ក្រសួង-ស្ថាប័ន និងសេវាសាធារណៈ ដើម្បីបង្កលក្ខណៈងាយស្រួលជូនអ្នកអានឱ្យទទួលបានព័ត៌មានទាន់ហេតុការណ៍។
លោកបានបង្ហាញថា គេហទំព័រនេះត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីសម្រួលដល់ការផ្សព្វផ្សាយមាតិកាចម្រុះ រួមមានអត្ថបទ រូបភាព វីដេអូ និងសំឡេង ជាមួយនឹងចំណុចប្រទាក់ក្រឡាគ្នា ដែលងាយស្រួលប្រើប្រាស់ ជាពិសេសងាយស្រួលរកឯកសារចាស់ៗដែលបានផ្សព្វផ្សាយរួចហើយថែមទៀត។ ទន្ទឹមនឹងនេះ ដើម្បីឱ្យមហាជនស្គាល់គេហទំព័ររបស់យើងកាន់តែទូលំទូលាយ យើងអាចប្រើប្រាស់បណ្តាញសង្គមដូចជា Facebook, TikTok និង Telegram ដោយគ្រាន់តែភ្ជាប់ដំណភ្ជាប់ (Link) នៅខាងក្រោម ដើម្បីឱ្យអ្នកអានចុចចូលទៅកាន់គេហទំព័រដោយផ្ទាល់។ មុនពេលដាក់ឱ្យប្រើប្រាស់គេហទំព័ររាជធានី-ខេត្តនាពេលថ្មីៗនេះ ក្រសួងព័ត៌មានបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសគ្រប់គ្រង និងការពារចំនួន ២ លើករួចមកហើយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្រេចបង្កើត «ក្រុមការងារគ្រប់គ្រងគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត» ដែលលោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានជាប្រធាន។ ការបង្កើតក្រុមការងារនេះ មានគោលបំណងលើកកម្ពស់គុណភាព និងស្តង់ដារនៃការផ្សព្វផ្សាយព័ត៌មានតាមប្រព័ន្ធឌីជីថល ឱ្យក្លាយជាច្រកព័ត៌មានផ្លូវការក្នុងការឆ្លុះបញ្ចាំងពីសមិទ្ធផលនិងសកម្មភាពអភិវឌ្ឍន៍នានានៅតាមមូលដ្ឋាន ក៏ដូចជារួមចំណែកផ្សព្វផ្សាយព័ត៌មានថ្នាក់ជាតិផងដែរ។ ក្រុមការងារនេះមានភារកិច្ចរៀបចំផែនការ និងទិសដៅអភិវឌ្ឍគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ទាំងអស់ឱ្យមានសណ្តាប់ធ្នាប់ សង្គតិភាព ស្របតាមនិយាម និងបទដ្ឋានដាក់ចុះសម្រាប់ការគ្រប់គ្រងព័ត៌មាន៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


