ព័ត៌មានអន្ដរជាតិ
សេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
«អ៊ីរ៉ង់នៅតែបន្តចង់ចរចាជាមួយសហរដ្ឋអាមេរិកយ៉ាងខ្លាំង» នេះគឺជាការបញ្ជាក់ដ៏គួរឱ្យចាប់អារម្មណ៍ពីសំណាក់សេតវិមាន កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦ ដែលត្រូវបានចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Anadolu។

ថ្វីដ្បិតមានការវាយប្រហារដាក់គ្នាយ៉ាងក្តៅគគុកទាំងនៅលើដែនសមុទ្រ និងតាមផ្លូវអាកាសក្តី ក៏អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានឱ្យដឹងថា ការទាក់ទងផ្នែកការទូតរវាងប្រទេសទាំងពីរ នៅតែដំណើរការជាប្រក្រតី។ លោកស្រីបានបញ្ជាក់ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រាប់លោកស្រីផ្ទាល់ថា ភាគីអ៊ីរ៉ង់កំពុងជួបទុក្ខលំបាកយ៉ាងខ្លាំង ដោយសារកងទ័ពអាមេរិកវាយប្រហារ ទើបពួកគេព្យាយាមស្វែងរកផ្លូវ ដើម្បីឈានទៅរកកិច្ចព្រមព្រៀងសន្តិភាពជាមួយអាមេរិកវិញ។
មូលហេតុដែលនាំឱ្យមានការប្រឈមមុខដាក់គ្នាខ្លាំងនៅពេលនេះ គឺដោយសារសហរដ្ឋអាមេរិកចោទប្រកាន់ថា អ៊ីរ៉ង់បានបំពានកិច្ចសន្យា ដែលបានព្រមព្រៀងគ្នាកន្លងមក។ តាមរយៈកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយប្រទេសប៉ាគីស្ថាន អ៊ីរ៉ង់ធ្លាប់បានសន្យាថានឹងមិនវាយប្រហារលើនាវាដឹកទំនិញ ដែលឆ្លងកាត់ច្រកសមុទ្រហ័រមូសឡើយ ប៉ុន្តែជាក់ស្តែងពួកគេបានរំលោភលើកិច្ចសន្យានេះ។ ដើម្បីជាការឆ្លើយតប កាលពីថ្ងៃអង្គារកន្លងទៅ សហរដ្ឋអាមេរិកបានប្រកាសបិទផ្លូវនាវាចរណ៍ សម្រាប់តែនាវាដែលធ្វើដំណើរចេញ ឬចូលកំពង់ផែរបស់អ៊ីរ៉ង់តែប៉ុណ្ណោះ ខណៈដែលនាវាប្រទេសដទៃទៀត នៅតែអាចធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនេះបានធម្មតា ដោយមានកងទ័ពជើងទឹកអាមេរិកចាំជួយការពារ៕
ប្រែសម្រួល៖ ឈាង
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១៨ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា២ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


