ព័ត៌មានអន្ដរជាតិ
រដ្ឋមួយរបស់អាល្លឺម៉ង់ បើកភ្លើងខៀវឲ្យគម្រោងវិនិយោគថាមពលនុយក្លេអ៊ែររួមគ្នា រវាងបារាំង និងរុស្ស៊ី បន្តដំណើរ
អាជ្ញាធរអាល្លឺម៉ង់ បានប្រកាសផ្ដល់ការអនុម័តដល់គម្រោងនុយក្លេអ៊ែររួមគ្នារវាងបារាំង និងរុស្ស៊ី ដែលជាគម្រោងដ៏ចម្រូងចម្រាសមួយ ខណៈក្រុមអ្នករិះគន់ព្រួយបារម្ភថា អាចនឹងបើកផ្លូវឲ្យទីក្រុងមូស្គូធ្វើសកម្មភាពចារកម្ម។

គម្រោងបណ្តាក់ទុនរួមគ្នា ដែលរៀបចំឡើងដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនបារាំង Framatome និងទីភ្នាក់ងារថាមពលនុយក្លេអ៊ែររដ្ឋរុស្ស៊ី Rosatom នេះ មានគោលបំណងផលិតក្បាលឥន្ធនៈ សម្រាប់ប្រើប្រាស់ក្នុងម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរ ដែលរចនាឡើងដោយរុស្ស៊ី។ គម្រោងនេះ នឹងត្រូវឈរជើងនៅឯរោងចក្រដំឡើងក្បាលឥន្ធនៈរបស់ក្រុមហ៊ុន Framatome ក្នុងទីក្រុង Lingen នៃរដ្ឋ Lower Saxony។
ក្រសួងបរិស្ថានប្រចាំរដ្ឋ Lower Saxony បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី២២ ខែកក្កដា ថា ខ្លួនបាន «សម្រេចចិត្តអនុម័ត» លើគម្រោងមួយនេះរួចហើយ។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន france24 ។
ទោះជាយ៉ាងណា លោក Roderich Kiesewetter សមាជិកដ៏លេចធ្លោម្នាក់ មកពីគណបក្សនិយមកណ្តាល (CDU) របស់អធិការបតីអាល្លឺម៉ង់ Friedrich Merz បានលើកឡើងថា រដ្ឋាភិបាលសហព័ន្ធ គួរតែចូលជ្រៀតជ្រែកដើម្បីទប់ស្កាត់គម្រោងនៅទីក្រុង Lingen នេះ មិនឲ្យដំណើរការទៅមុខរួច។ លោក Kiesewetter បានប្រាប់គេហទំព័រ Politico ថា ការសម្រេចចិត្តរបស់រដ្ឋ Lower Saxony គឺ មានគ្រោះថ្នាក់ដល់សន្តិសុខជាតិ និងត្រូវតែលុបចោលវិញ។
យ៉ាងណាមិញ នាបច្ចុប្បន្ននេះ អាល្លឺម៉ង់ គឺជាអ្នកគាំទ្រដ៏ធំបំផុតរបស់អ៊ុយក្រែន ក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានពេញទំហឹងរបស់រុស្ស៊ី ហើយប្រទេសនេះកំពុងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ ចំពោះសញ្ញានៃ «សង្គ្រាមចម្រុះ» ដែលដឹកនាំដោយទីក្រុងម៉ូស្គូ។ ជាក់ស្ដែង អាល្លឺម៉ង់ខ្លួនឯង ក៏បានបិទម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរចុងក្រោយបង្អស់របស់ខ្លួន រួចរាល់ហើយ កាលពីឆ្នាំ២០២៣ កន្លងទៅ។
មិនតែប៉ុណ្ណោះ សហភាពអឺរ៉ុបមិនទាន់ដាក់ទណ្ឌកម្មលើទីភ្នាក់ងារថាមពលនុយក្លេអ៊ែររុស្ស៊ី Rosatom ទេ ដោយសារប្រទេសអឺរ៉ុបខាងកើតមួយចំនួននៅតែពឹងផ្អែកលើការផ្គត់ផ្គង់ក្បាលឥន្ធនៈពីរុស្ស៊ី ដើម្បីរក្សាស្ថិរភាពថាមពល។ ដោយឡែក ចំពោះគម្រោងសហការគ្នារវាងក្រុមហ៊ុនបារាំង Framatome និង Rosatom នៅរោងចក្រ Lingen ក្នុងប្រទេសអាល្លឺម៉ង់ បានបង្កក្តីបារម្ភយ៉ាងខ្លាំងអំពីសន្តិសុខ និងហានិភ័យនៃសង្គ្រាមព័ត៌មានពីសំណាក់រុស្ស៊ី នៅក្នុងតំបន់៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


