ព័ត៌មានជាតិ
សម្តេចតេជោ ឱ្យពិនិត្យឡើងវិញ បញ្ហារោងចក្រខ្លះនិយាយថា កម្មករមិនទាន់ចាក់វ៉ាក់សាំង មិនអនុញ្ញាតឱ្យចូលធ្វើការ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីមន្ត្រីកម្ពុជា នៅថ្ងៃទី ៨ ខែឧសភានេះ បានស្នើឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាវៈ ធ្វើការត្រួតពិនិត្យឡើងវិញ បញ្ហាដែលសម្តេចទទួលបានថា មានរោងចក្រមួយចំនួន បាននិយាយថា កម្មករកម្មការិនី ដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ មិនអនុញ្ញាតឱ្យចូលធ្វើការងារ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រសិនបើរឿងនេះ ជារឿងពិត វាគឺជាកំហុសមួយ របស់ថៅកែរោងចក្រ ដែលសូមឱ្យក្រសួងការងារ និងអាជ្ញាធរមូលដ្ឋាន ត្រូវធ្វើការត្រួតពិនិត្យបញ្ហានេះឡើងវិញ។

សម្តេចតេជោនាយករដ្ឋមន្ត្រីអះអាងថា រាជរដ្ឋាភិបាលមិនទាន់អាចអនុវត្តបាននូវចំណុចដែលយកបញ្ហាចាក់វ៉ាក់សាំងមកធ្វើជាមូលដ្ឋាន ដើម្បីការធ្វើដំណើរ កាត់បន្ថយការធ្វើចត្តាឡីស័ក និងការធ្វើការងារនោះទេ ព្រោះវ៉ាក់សាំងទើបតែចាក់ដូច្នេះ នៅកន្លែងខ្លះចាក់បានដូសទី១ ដូសទី២ មិនទាន់បានចាក់ ហើយអ្នកខ្លះមិនទាន់បានចាក់ដូស ទី១នៅឡើយ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថាប្រសិទ្ធភាពវ៉ាក់សាំង មិនទាន់ទប់ទល់បាននូវជំងឺនៅឡើយ ដូច្នេះទោះបីបានទទួលវ៉ាក់សាំងហើយក៏ដោយ ការការពារខ្លួនតាមរយៈវិធានការ ៣ ការពារ និង៣កុំ ត្រូវតែអនុវត្តចំពោះគ្រប់មនុស្សទាំងអស់គ្មានការលើកលែង។

សម្តេចតេជោថ្លែងថា “ យើងមិនទាន់ឈានទៅដល់ដំណាក់កាលនៃការបញ្ចប់ ការធ្វើវិធានការសុខាភិបាលតាមរយៈការជំនួសដោយការចាក់វ៉ាក់សាំងនោះទេ មានវេជ្ជបណ្ឌិតប្រទេសខ្លះ ដោយសារអាងលើវ៉ាក់សាំង មានការធ្វេសប្រហែស ធ្វើឱ្យខ្លួនឯងស្លាប់ក៏មាន”។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការប្រើប្រាស់វ៉ាក់សាំងដើម្បីកំណត់ការធ្វើការងារ គឺវាអយុត្តិធម៌ចំពោះអ្នកដែលមិនទាន់ទទួលបានវ៉ាក់សាំង ដូច្នេះមិនទាន់អាចយកបញ្ហាចាក់វ៉ាក់សាំង ធ្វើជាមូលដ្ឋានដើម្បីរក្សាបានការងារធ្វើនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យគ្រប់ទីកន្លែងទាំងអស់នៃកន្លែងការងារ ទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ សូមមេត្តាកុំអាលដាក់បញ្ហា ចាក់វ៉ាក់សាំងហើយ ទើបអនុញ្ញាតឱ្យចូលធ្វើការងារ ដែលជាការរំខានទៅដល់ការចាក់វ៉ាក់សាំងនៅក្នុងមូលដ្ឋាន ដូចដែលបានកើតឡើងនៅផ្ទះប្រធានភូមិមួយ ដែលគាត់បានទទួលបន្ទុកទៅដល់ក្រុមគ្រួសារ ដែលត្រូវចាក់ ប៉ុន្តែបែរជាមានកម្មករកម្មការិនី ទៅផ្ទះរបស់គាត់ ទៅទាមទារលិខិតបញ្ជាក់ទៅចាក់វ៉ាកសាំង បណ្តាលមកពីថៅកែរោងចក្រ ប្រាប់ឱ្យពួកគាត់ទៅចាក់វ៉ាក់សាំង ទើបចូលធ្វើការងារបាន៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


