Connect with us

កូវីដ-១៩

មាន​ដំណឹង​តួលេខ​អ្នក​ឆ្លងថ្មី​​​​គ្រប់​ខេត្តក្រុង​ថ្ងៃនេះ​ ធ្លាក់​ចុះទាប​បំផុត​ក្នុង​រយៈ​ប៉ុន្មានថ្ងៃ​នេះ

បានផុស

នៅ

តាម​ការ​ជូនដំណឹង​របស់​អនុគណៈកម្មការ​ស្រាវជ្រាវកូវីដ ១៩ បាន​បង្ហាញ​សញ្ញាណ​នៃការ​ធ្លាក់ចុះ​ចំនួនអ្នក​ឆ្លងថ្មី​នៅថ្ងៃនេះ។ បើទោះ​បី​តួលេខ​ផ្លូវការនៅ​មិនទាន់​ប្រកា​ស​ចេញ​នៅឡើយ តែ​បើយោង​តាម​អង្គភាព​ដែល​ធ្វើការងារ​តាមដាន​ស្រាវជ្រាវ​អ្នក​ឆ្លងកូវីដ បាន​រាយការណ៍​ពី​សញ្ញាណ​ល្អ​ដែល​គ្រប់រាជធានី​ខេត្ត​ មាន​ការ​ថយចុះចំនួនអ្នក​ឆ្លង​ក្នុង​រយៈពេល ២៤​ម៉ោង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្ពុជា​បាន​រាយការករណី​ឆ្លងថ្មី​​ទូទាំង​ប្រទេស​ចំនួន​ ៥២០ នាក់​ទៀត​កាលពី​ម្សិលមិញនេះ ខណៈ​រាជធានី​ភ្នំពេញ​បន្ត​រកឃើញអ្នក​ឆ្លង​ថ្មី​​​ ២១៩ នាក់​ទៀត។

គិតត្រឹមថ្ងៃទី០៩ខែឧសភាឆ្នាំ២០២១នេះ ប្រទេស​កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ‑១៩សរុបចំនួន ១៩ ២៣៧នាក់ ក្នុងនោះមានអ្នកជាសះ​ស្បើយចំនួន ៧ ៦៤១នាក់ និងស្លាប់បាត់បង់ជីវិតចំនួន១២០នាក់។

កម្ពុជាបានចាប់ផ្តើមឆ្លងជំងឺកូវីដ១៩ជាលើកដំបូងនៅថ្ងៃទី២៧ខែមករាឆ្នាំ២០២០ទៅលើបុរសជនជាតិ​ចិន​១នាក់​នៅខេត្តព្រះសីហនុ។

បើតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល ចាប់ពីថ្ងៃទី២៧ខែមករាឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី៩ខែឧសភាឆ្នាំ២០២១នេះ កម្ពុជាបានធ្វើតេស្តរកជំងឺកូវីដ១៩បានចំនួន ៩៩៣ ២៤០នាក់​ ស្មើ ៥៩ ១២១ក្នុង១លាននាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម