ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន អបអរសាទរការបញ្ចប់ពិធីអំណត់បួសខែរ៉ម៉ាឌន និងថ្ងៃបុណ្យរ៉យ៉ា ហ្វ៊ីទ្រី របស់សាសនិកខ្មែរឥស្លាម
សម្ដេចតេជោ ហ៊ុន សែន ក្ក្នុងនាមរាជរដ្ឋាភិបាល និងភរិយា បានសាទរ និងបានជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា ក្នុងនិងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងសាកលលោកផង ដែលបានបញ្ចប់នូវពិធីអំណត់បួស ខែរ៉ាម៉ាឌន ប្រកបដោយជោគជ័យ។

ជាមួយគ្នានោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍ថ្ងៃបុណ្យរ៉យ៉ាហ្វ៊ីទ្រី នៅថ្ងៃព្រហស្បតិ៍ ទី១ ខែស្ហាវ៉ាល់ ឆ្នាំ១៤៤២ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃ២ កេីត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ដែលត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នេះផងដែរ។
តាមរយៈហ្វេសប៊ុកផ្លូវការ កាលពីយប់មិញ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា “ខ្ញុំសូមផ្ញើនូវក្តីនឹករលឹក និង អរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាព រួមគ្នាជាមួយនឹងប្រជាជនកម្ពុជា ដែលប្រកាន់យកសាសនាផ្សេងៗ ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់ខ្ញុំ និងគណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក ជាពិសេសបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺរាតត្បាតកូវីដ-១៩ ដោយគោរពអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនទៅតាមច្បាប់ សេចក្តីសម្រេចសារាចរណែនាំ និងវិធានការនានារបស់រាជរដ្ឋាភិបាល”។

នៅក្នុងពេលវេលាដែលប្រទេស យើងកំពុងតែប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវិដ-១៩ ដ៏កាចសាហាវនេះ សម្តេចអំពាវនាវ ឱ្យបងប្អូនបង្កេីនការប្រុងប្រយ័ត្នទ្វេដង និងអនុវត្តតាមឱ្យបានខ្ជាប់ខ្ជួននូវរាល់វិធានការនានារបស់រាជរដ្ឋាភិបាល ក្នុងការការពារពីជំងឺកូវីដ-១៩នេះ ទោះបីក្នុងកាលៈទេសៈណាក៏ដោយ ជាពិសេសព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលបានឆក់យកជីវិតមនុស្សចំនួន១៣៦ នាក់រួចមកហេីយនៅប្រទេសកម្ពុជាយើង គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ គឺយើងមិនត្រូវមានការធ្វេសប្រហែស និងមើលស្រាលចំពោះជំងឺឆ្លងដ៏កាចសាហាវនេះនោះឡើយ ដោយត្រូវអនុវត្តវិធានការសុខាភិបាល ៣ការពារ ៣កុំ ជាប់ជានិច្ច ។ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញបងប្អូនខ្មែរឥស្លាម ទាំងអស់ទៅចូលរួមយុទ្ធនាក្នងការចាក់វ៉ាក់សាំងប្រឆាំងកូវីដ- ១៩ ដើម្បីគ្រួសារ និងជាតិរបស់យើង ។

សម្ដេចបានបួងសួងឲ្យបងប្អូនទាំងអស់ ទទួលបាន នូវសេចក្កីសុខ ស្លាម៉ាត់ ករុណារ៉ស់ម៉ាត់ ចំរើនព្ហារ៉កាត់ សុភមង្គល ក្ដីមេត្តាករុណា និងអាណិត ស្រឡាញ់ ពីអល់ឡោះគ្រប់ៗគ្នា និងសុំឲ្យអល់ឡោះ ទទួលយកនូវកុសល ផល បុណ្យទាំងឡាយនៃខែបួសរ៉ម៉ាឌនដែល បងប្អូនបានប្រតិបត្តិកុំបីខានឡើយ ៕
អត្ថបទ ៖ កោះកែវ




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


