សុខភាព
ថ្នាំគ្រាប់វីតាមីន D អាចបន្ថយហានិភ័យស្លាប់ដោយមហារីកគ្រប់ប្រភេទ
បញ្ហាទម្លាប់រស់នៅ អាហារ និងខ្វះពេលហាត់ប្រាណទៀតនោះ ធ្វើឲ្យមនុស្សប្រឈមនឹងការកើតជំងឺមហារីក។ ជំងឺសាហាវនេះ បើកើតហើយ ពិបាកនឹងព្យាបាលណាស់ ដោយសារកោសិកាមេរោគ តែងតែវិវត្តខ្លួន ធ្វើឲ្យស៊ាំនឹងការព្យាបាល។ តែថ្នាំវីតាមីន D អាចជួយកាត់បន្ថយហានិភ័យនៃការស្លាប់ដោយជំងឺមហារីក។

ការសិក្សាចំនួន ៣ មានលទ្ធផលស្រដៀងគ្នា គឺ ថ្នាំគ្រាប់វីតាមីន D អាចជួយកាត់បន្ថយហានិភ័យ នៃការស្លាប់ដោយជំងឺមហារីកបាន តែកុំយល់ច្រឡំថា នេះជាថ្នាំបង្ការមហារីកឲ្យសោះ។
ការសិក្សាទី១ ធ្វើឡើងដោយសាកលវិទ្យាល័យ Michigan និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Hurley របស់អាមេរិក លើមនុស្សពេញវ័យ ចំនួន ៨ម៉ឺននាក់។ លទ្ធផល រកឃើញថា ការលេបថ្នាំគ្រាប់វីតាមីន D យ៉ាងតិច ៣ឆ្នាំ ពាក់ព័ន្ធនឹងការធ្លាក់ចុះ ១៣% នៃការស្លាប់ដោយជំងឺមហារីកគ្រប់ប្រភេទទាំងអស់។
ការសិក្សាទី២ ធ្វើឡើងដោយមន្ទីរពេទ្យសាកលវិទ្យាល័យ Madrid របស់អេស្ប៉ាញ រកឃើញថា ការលេបថ្នាំគ្រាប់វីតាមីន D ជាមួយពពួកថ្នាំបញ្ចុះជាតិខ្លាញ់ Statin រាល់ថ្ងៃ ពាក់ព័ន្ធនឹងការកាត់បន្ថយ ៣៨% នៃការស្លាប់ដោយមហារីកក្រពេញប្រូស្ដាត។ អ្នកវិទ្យាសាស្ត្រ បញ្ជាក់ថា ឥទ្ធពលថ្នាំទាំងពីរ មានលក្ខណៈឯករាជ្យដាច់ដោយឡែកពីគ្នា។

ការសិក្សាទី៣ ធ្វើឡើងដោយវិទ្យាស្ថានបណ្ដាញសុខាភិបាលមហារីក Allegheny ក្នុងក្រុង Pittsburgh របស់អាមេរិក រកឃើញថា ការធ្លាក់ចុះកម្រិតវីតាមីន D ក្នុងខ្លួន ប្រឈមទ្វេដង នឹងជំងឺមហារីកលំពែង។
លោកវេជ្ជបណ្ឌិត Tarek Haykal អ្នកស្រាវជ្រាវ នៃសាកលវិទ្យាល័យ Michigan បញ្ជាក់ថា ការរកឃើញនេះ ផ្ដល់សារៈប្រយោជន៍ដល់ប្រជាជន ដោយការលេបថ្នាំគ្រាប់វីតាមីន D ក្នុងទម្រង់ណាក៏ដោយ រយៈពេល ៣ឆ្នាំ ជួយកាត់បន្ថយការស្លាប់ដោយជំងឺមហារីក។ លោកក៏ព្រមាន អ្នកចំណាយពេលរាប់ម៉ោង ធ្វើការនៅក្នុងការិយាល័យផងដែរ ព្រោះពួកគេមានពេលលំហែតិចតួច មិនទទួលបានភាពធម្មជាតិ និងពន្លឺព្រះអាទិត្យ ដូច្នេះកម្រិតវីតាមីន D ក្នុងខ្លួន បានធ្លាក់ចុះ ងាយបង្កឲ្យកើតជំងឺមហារីក៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ អាហារទាំង៩ប្រភេទនេះ ជួយឲ្យសុខភាពសួតរឹងមាំល្អ
ចុចអាន៖ រដូវត្រជាក់ ស្គាល់អាហារដែលជួយបង្កើនកម្រិតវីតាមីន D ដល់រាងកាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


