កូវីដ-១៩
ស្ថានទូតអំពាវនាវឲ្យពលរដ្ឋខ្មែរ ដែលរស់នៅប្រទេសថៃ ចូលរួមអនុវត្តតាមវិធានការរបស់អាជ្ញាធរ ខណៈជំងឺនេះរីករាលដាលកាន់តែខ្លាំង
ស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសថៃ នៅថ្ងៃទី១៧ ខែឧសភា នេះ បានបញ្ជាក់ថា បច្ចុប្បន្ននៅប្រទេសថៃ មានតំបន់មួយចំនួន ត្រូវបានរឹតត្បិត ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ រលកថ្មី នៅក្នុងប្រទេសថៃ ហើយស្ថានទូតបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋកម្ពុជា ដែលកំពុងស្នាក់នៅក្នុងប្រទេសថៃ មេត្តាចូលរួមអនុវត្តតាមវិធានការណែនាំ និងបទប្បញ្ញត្តិ ដែលអាជ្ញាធរថៃ បានដាក់ចេញឲ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ការខ្លួនកុំឲ្យឆ្លងជំងឺក៏កាចសាហាវនេះ។

សូមបញ្ជាក់ថា នៅថ្ងៃច័ន្ទ ទី១៧ ឧសភា នេះ ប្រទេសថៃបានប្រទេសថៃ បានប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ ថ្មីចំនួន៩.៦៣៥ ករណី ក្នុងនោះ មានការឆ្លងក្នុងចំណោមអ្នកទោសក្នុងពន្ធនាគារចំនួន៦.៨៥៣ ករណី ហើយសរុបបញ្ចូលគ្នា ធ្វើឲ្យការឆ្លងនៅប្រទេសថៃមានចំនួន១១១.០៨២ករណី និងមានករណីស្លាប់ថ្មីចំនួន២៥នាក់ ហើយអ្នកស្លាប់សរុបចំនួន៦១៤នាក់។

សូមបញ្ជាក់ថា នៅស្ថានភាព នៃការរីករាលជំងឺកូវីដ-១៩ នៅប្រទេសថៃនេះ ស្ថានទូតតែងតែនាំយកអំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងជួបការលំបាកផងដែរ ហើយបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារការរាតត្បាតជំងឺកូវីដ-១៩ របស់អាជ្ញាធរសុខាភិបាលរបស់ព្រះរាជាណាចក្រថៃ៕
ដោយ ៖ កោះកែវ




-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង