កូវីដ-១៩
ចំនួនអ្នកស្លាប់ដោយកូវីដតាមតំបន់នៅ ឥណ្ឌា ខុសគ្នាច្រើនពេក មន្ត្រីប៉ូលិសតាមក្រុងចុះទៅស្រង់ទិន្នន័យដល់កន្លែងបញ្ចុះសពដោយខ្លួនឯង
ប៉ូលិសក្រុងដេលីនិយាយថា មានភាពខុសគ្នាយ៉ាងខ្លាំង រវាងស្ថិតិអំពីការស្លាប់ដោយជំងឺកូវីដ ១៩ ដែលប្រមូលបានពីកន្លែងបូជា នៅទីក្រុងឥណ្ឌា និងទិន្នន័យដែលបង្ហាញដោយរដ្ឋាភិបាលរដ្ឋ ។

មន្រ្តីប៉ូលិសជាន់ខ្ពស់នៃទីក្រុងដេលី បានប្រាប់ Sputnik ក្នុងលក្ខខណ្ឌអនាមិកថា កាលពីដើមខែនេះ ពួកគេត្រូវបានដឹកនាំដោយរដ្ឋាភិបាលសហព័ន្ធ ដើម្បីទទួលបានទិន្នន័យស្តីពីការបូជាសព និងការបញ្ចុះសពអ្នកជំងឺកូវីដ និងអ្នកជំងឺធម្មតា ដើម្បីទទួលបានចំនួនពិតប្រាកដ នៃអ្នកស្លាប់ដោយជំងឺរាតត្បាត ។

មន្ត្រីបាននិយាយថា “ដំណើរការនៃការចងក្រងទិន្នន័យ ត្រូវបានផ្តួចផ្តើមពីថ្ងៃទី ១ ឧសភា ។ រហូតមកដល់ពេលនេះ យើងបានរកឃើញភាពខុសគ្នាយ៉ាងខ្លាំង ពោលមានចំនួនរាប់ពាន់នាក់ រវាងទិន្នន័យដែលយើងបានប្រមូលពីឈាបនដ្ឋាន និងចំនួនដែលរដ្ឋាភិបាលរដ្ឋផ្តល់ឲ្យ” ។

មន្ត្រីប៉ូលិសបន្តថា “មន្ត្រីស្រុកទាំងអស់ ត្រូវបានគេប្រាប់ឲ្យទៅមើលកន្លែងបូជាសព នៅតំបន់របស់ពួកគេ ដើម្បីប្រមូលទិន្នន័យពីអ្នកទទួលបន្ទុកកន្លែងបូជាសព ឬបញ្ចុះសព ដែលគ្របដណ្តប់លើតំបន់ជនបទ ក៏ដូចជាទិន្នន័យទាំងអស់ត្រូវបានចែករំលែកជាមួយមន្ត្រីជាន់ខ្ពស់ ក្នុងអំឡុងពេលធ្វើកំណត់ហេតុប្រចាំថ្ងៃពេលព្រឹក ហើយក្រោយមក វាត្រូវប្រគល់ទៅការិយាល័យកំណត់ត្រាឧក្រិដ្ឋកម្ម (CRO) ។

នៅឆ្នាំនេះ ចន្លោះពីថ្ងៃទី ១ ខែមេសា ដល់ថ្ងៃទី ១៧ ខែឧសភា រដ្ឋាភិបាលទីក្រុងដេលីបានអះអាងថា មនុស្សចំនួន ១០,៤៦២ នាក់បានស្លាប់ដោយសារជំងឺកូវីដ ១៩ ។ ទោះយ៉ាងណាទិន្នន័យរបស់ CRO ដែលមើលឃើញដោយ Sputnik បានបង្ហាញថា សាកសពជនរងគ្រោះជំងឺកូវីដ ១៩ ចំនួន ២០,២២៥ នាក់ត្រូវបានគេបូជានៅឯកន្លែងបញ្ចុះសព និងកន្លែងបូជាសពផ្សេងៗ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសឥណ្ឌា មានករណីឆ្លងជំងឺកូវីដ ១៩ ជាង ២៦ លានករណី និងមានអ្នកស្លាប់ចំនួន ២៩៥,៥២៥ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ឥណ្ឌា ផ្ទុះ “ជំងឺផ្សិតស” មួយទៀត សាហាវជាង “ជំងឺផ្សិតខ្មៅ”
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


