កូវីដ-១៩
ផ្អាករោងចក្រមួយក្នុងតំបន់សេដ្ឋកិច្ចពិសេសចេជាងខេត្តព្រះសីហនុ ក្រោយមានកម្មករឆ្លងជំងឺកូវីដ១៩
ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះសីហនុបានផ្អាកជាបណ្តោះអាសន្នដំណើរការអាជីវកម្មរោងចក្រ ហ្ស៊ីជាង ហូមភ័ញ ហ្វើនីឈ័រ មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចេជាង ផ្លូវជាតិលេខ៤ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោយរកឃើញបុគ្គលិក កម្មករមានឆ្លងជំងឺកូវីដ ១៩រួចមក។

យោងតាមសេចក្តីជូនរបស់រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃ ទី ២២ ឧសភា បានឲ្យដឹងថា «ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩បន្តទៀតដល់កម្មករនៅក្នុងរោងចក្ររដ្ឋបាលខេត្តព្រះសីហនុសម្រេចផ្អាកជាបណ្ដោះអាសន្នដំណើរការអាជីវកម្មរោងចក្ររយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២៤និងថ្ងៃទី២៥ខែឧសភាឆ្នាំ២០២១ ហើយនៅក្នុងអំឡុងពេលនេះតម្រូវឲ្យលោកនាយករោងចក្រសហការជាមួយក្រុមការងារនៃមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តដើម្បីស្វែងរកអ្នកដែលមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ១៩ ដើម្បីផ្ដល់វត្ថុសំណាកដល់ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តដើម្បីវិភាគរកមេរោគកូវីដ១៩ តាមការកំណត់»។

រដ្ឋបាលខេត្តបានបន្តថា ចំពោះបុគ្គលិកកម្មករនិយោជិតទាំងអស់របស់រោងចក្រត្រូវផ្អាកការចេញចូលរោងចក្រ ហើយនៅក្រោយពេលបានផ្ដល់វត្ថុសំណាករួចរាល់ត្រូវសម្រាកនៅដាច់ដោយឡែកពីគ្នារង់ចាំរហូតដល់ការធ្វើតេស្តលើវត្ថុសំណាករបស់កម្មករនៅក្នុងរោងចក្រដែលមានការពាក់ព័ន្ធគ្រប់គ្នាៗនឹងមានលទ្ធផលជាផ្លូវការទើបអាចបន្តការងារជាថ្មីតាមសេចក្តីជូនដំណឹងជាថ្មីរបស់រដ្ឋបាលខេត្តព្រះសីហនុ។
រដ្ឋបាលខេត្តបានបញ្ជាក់ថា ក្នុងករណីម្ចាស់រោងចក្រមិនអនុវត្តតាមការណែនាំខាងលើរដ្ឋបាលខេត្តព្រះសីហនុនិងចុះអនុវត្តវិធានការតាមនីតិវិធីច្បាប់ជាធរមាន៕
ដោយ ៖ សំអឿន

-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


