សុខភាព
ការស្វែងយល់អំពីការឆ្លុះក្រពះនិងពោះវៀន និងមូលហេតុអ្វីខ្លះដែលគួរមកឆ្លុះ
ក) អ្វីទៅជាការឆ្លុះក្រពះនិងពោះវៀន?
– ការឆ្លុះក្រពះ គឺជាការស៊កទុយយោតូចមួយដែលនៅខាងចុងមានកាមេរ៉ាមានពន្លឺចាំងដាក់ចូលតាមមាត់ឆ្លងតាមបំពងអាហារចូលដល់ក្នុងក្រពះរហូតដល់ដើមនៃពោះវៀនតូច។
– ការឆ្លុះពោះវៀន គឺជាការស៊កទុយយូរដែលមានទំហំធំជាងទុយយោឆ្លុះក្រពះបន្តិច ដែលនៅខាងចុងមានកាមេរ៉ាមានពន្លឺចាំងដាក់ចូលតាមរន្ធគូទរហូតដល់គល់នៃពោះវៀនធំ និងឆ្លងចូលចុងនៃពោះវៀនតូច។
ខ) តើមានអាការៈបែបណាខ្លះដែលគួរមកឆ្លុះក្រពះ និងពោះវៀន?
១. អាការៈគួរឆ្លុះក្រពះ៖
– ពិបាកលេបអាហារ
– ហូបអាហារឆាប់ឆ្អែត ឆ្អល់ ភើ និងណែនតឹងក្នុងពោះ
– ឈឺចុកឆ្អល់ចង់ក្អួតក្តៅក្រហាយចុងដង្ហើម
– ឈឺចុកចាប់ក្តៅក្រហាយក្នុងពោះ
– ឈឺចុកចាប់ក្នុងពោះ ចង់ក្អួតចង្អោរមុនបាយឬក្រោយបាយ
– មានក្អួតឈាមឬជុះឈាម ឬជុះខ្មៅ ស្លេកស្លាំង
– ជំងឺក្រិនថ្លើម ឬ មានទាចទឹក
– អ្នកជំងឺដែលមានបញ្ហាក្រពះ និងព្យាបាលមិនធូរស្បើយ។
២. អាការៈគួរឆ្លុះពោះវៀន៖
– អ្នកជំងឺរាករូសញឹកញាប់និងរ៉ាំរ៉ៃ
– ឧស្សាហ៍ទល់លាមកញឹកញាប់និងរ៉ាំរ៉ៃ
– ឈឺពោះ ហើមពោះ ទល់ខ្យល់ញឹកញាប់
– ឈឺក្នុងពោះរ៉ាំរ៉ៃ ឬស្រក់ទម្ងន់
– ជុះឈាមឬខ្មៅ
– អ្នកដែលមានប្រវត្តិក្រុមគ្រួសារមានជំងឺមហារីកពោះវៀន
– អ្នកដែលមានអាយុលើសពី ៤៥ ឆ្នាំ


គ) តើត្រូវធ្វើដូចម្ដេចមុននឹងធ្វើការឆ្លុះក្រពះនិងពោះវៀន?
១. មុននឹងឆ្លុះក្រពះ ៖ អ្នកដែលមកឆ្លុះក្រពះគ្រប់រូបត្រូវឈប់ហូបអាហារមុនឆ្លុះរយៈពេលយ៉ាងហោចណាស់ ៦ ម៉ោងដើម្បីឲ្យក្រពះទំនេរស្អាត ងាយឲ្យគ្រូពេទ្យពិនិត្យឃើញច្បាស់។ ប៉ុន្តែក្នុងករណីអ្នកខ្លះហូបអាហារហើយតែអាហារនោះតិចតួចឬជំងឺនោះធ្ងន់ធ្ងរចាំបាច់ត្រូវធ្វើការឆ្លុះបន្ទាន់ដូចជា ក្អួតឈាម ជុះឈាមឬស្លាក់ចំណីនិងរបស់ផ្សេងៗក្នុងបំពង់ក គ្រូពេទ្យចាំបាច់ត្រូវដាក់ថ្នាំដើម្បីជំរុញឲ្យអាហារឬឈាមនៅក្នុងក្រពះនោះ ឲ្យឆាប់ធ្លាក់ទៅក្នុងពោះវៀន។
២. មុននឹងឆ្លុះពោះវៀន ៖ អ្នកឆ្លុះពោះវៀនត្រូវមកពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន ដើម្បីពិនិត្យឈាមនិងពន្យល់អំពីរបៀបផឹកទឹកថ្នាំលាងពោះវៀន ព្រោះជាទូទៅអ្នកឆ្លុះពោះវៀនត្រូវផឹកទឹកថ្នាំចំនួន៤លីត្រ ដើម្បីលាងពោះវៀនឲ្យបានស្អាត ក្នុងករណីលាងមិនស្អាត គេអាចបន្ថែមទឹកថ្នាំ១លីត្រឬ២លីត្រទៀត។

ង) អត្ថប្រយោជន៍នៃការឆ្លុះក្រពះនិងពោះវៀន៖
អាចជួយធ្វើរោគវិនិច្ឆ័យ ព្រមទាំងឈានទៅរកការព្យាបាលនិងសង្គ្រោះអ្នកជំងឺ ដែលមានបញ្ហាតាមប្រព័ន្ធរំលាយអាហារដូចជា៖
– អាចពិនិត្យឃើញមានការរលាក ដំបៅ ដុះសាច់ ក្នុងបំពង់អាហារ ក្រពះពោះវៀន
– អាចមានវិធីសង្គ្រោះទប់ស្កាត់ ក្នុងករណីអ្នកជំងឺមានការក្អួតឈាមឬជុះឈាម ដោយអាចជៀសវាងការវះកាត់
– អាចជួយសង្គ្រោះចាប់យករបស់ផ្សេងៗឬចំណីដែលស្ទះជាប់ក្នុងបំពង់អាហារ
– អាចឆ្លុះច្រឹបសាច់ក្រពះនិងពោះវៀនទៅពិនិត្យរកមេរោគដើម្បីងាយស្រួលព្យាបាល
– អាចជួយកាត់ដុំសាច់តូចៗក្នុងក្រពះឬក្នុងពោះវៀនដោយមិនចាំបាច់ធ្វើការវះកាត់
– អាចជួយពង្រីកបំពង់អាហារឬរន្ធគូទ ក្នុងករណីរួមត្បៀត
– អាចធ្វើការចោះក្រពះដើម្បីបាញ់ចំណីអាហារ ក្នុងករណីអ្នកជំងឺលេបអាហារមិនចូល ឬដំបៅស្ទះត្បៀតបំពង់អាហារ
– អាចជួយឲ្យគ្រូពេទ្យបានដឹងពីមូលហេតុដើម្បីងាយស្រួល ក្នុងការព្យាបាលឆាប់ជានិងជួយសន្សំសំចៃថវិកាអ្នកជំងឺ។

បើបងប្អូនមានបញ្ហាសុខភាពដូចអាការៈខាងលើ សូមអញ្ជើញមកពិគ្រោះនិងពិនិត្យព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ដែលមានសម្ភារៈទំនើបៗ និងគ្រូពេទ្យជំនាញឯកទេស មានបទពិសោធន៍ក្នុងការព្យាបាល ការជួយសង្គ្រោះប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ឧស្សាហ៍ឈឺក្បាល! មកស្វែងយល់ពីមូលហេតុនៃការឈឺក្បាលមួយចំនួនរបស់អ្នក
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ



