Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយបាញ់រះជាបន្តបន្ទាប់ លោក បៃដិន អំពាវនាវជាថ្មីឲ្យពិនិត្យច្បាប់គ្រប់គ្រងកាំភ្លើងតឹងរ៉ឹងជាងមុន

បានផុស

នៅ

ប្រធានាធិបតីអាមេរិក ចូ បៃដិន បានជំរុញឲ្យសភាអនុម័តវិធានការណ៍ ត្រួតពិនិត្យកាំភ្លើងយ៉ាងតឹងរ៉ឹង បន្ទាប់ពីការបាញ់ប្រហារដ៏ធំចុងក្រោយបង្អស់ ​នៅឯ​​​ស្ថានីយ៍​​រថភ្លើង​មួយ​កន្លែ ង​ក្នុង​រដ្ឋ​កាលីហ្វញ៉ា កាលពីថ្ងៃពុធ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយលោក បៃដិន បាននិយាយថា “ជាថ្មីម្តងទៀត ខ្ញុំជំរុញសភាឲ្យចាត់វិធានការជាបន្ទាន់ និងយកចិត្តទុកដាក់ ចំពោះការអំពាវនាវរបស់ប្រជាជនអាមេរិក រួមទាំងម្ចាស់កាំភ្លើង ដើម្បីជួយបញ្ចប់ការរីករាលដាល នៃអំពើហិង្សាដោយកាំភ្លើងនៅអាមេរិក” ។

មនុស្ស ៩ នាក់ត្រូវបានសម្លាប់ និងយ៉ាងហោចណាស់ម្នាក់ផ្សេងទៀត រងរបួសកាលពីព្រឹកថ្ងៃពុធ បន្ទាប់ពីការបាញ់ប្រហារមួយនៅឯទីធ្លារបស់អាជ្ញាធរដឹកជញ្ជូន Valley នៅភាគខាងជើងនៃទីក្រុង San Jose ក្នុងរដ្ឋ កាលីហ្វញ៉ា ។

ទន្ទឹមនោះ ការិយាល័យប៉ូលិសប្រចាំនៅទីក្រុង Santa Clara County បានបញ្ជាក់ថា មនុស្ស ៩ នាក់រួមទាំងខ្មាន់កាំភ្លើងបានស្លាប់ នៅកន្លែងកើតហេតុ ហើយមនុស្សម្នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយពុំមានព័ត៌មានលម្អិតអំពីស្ថានភាពរបស់ពួកគេឡើយ ។

មន្រ្តីអនុវត្តច្បាប់បានកំណត់អត្តសញ្ញាណខ្មាន់កាំភ្លើងនោះ​ឈ្មោះ Sam Cassidy អាយុ ​៥៧ ឆ្នាំជាបុគ្គលិកធ្វើការ​នៅ​អាជ្ញាធរ​ដឹក​ជញ្ជូន Valley តាំង​ពី​ឆ្នាំ ​២០១២ មកម្ល៉េះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ អាមេរិក​ បាញ់​ប្រហារ​ទី​​សាធារណៈ​ទៀត​ហើយ​សម្លាប់​មនុស្ស​ ៨ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ នាទីutes មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ៥៤ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀមប្រគេនទៀនព្រះវស្សា និងទេយ្យទាន ព្រះសង្ឃគង់នៅវត្តហាន់ជ័យ

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាលខណ្ឌពោធិ៍សែនជ័យ មិនទាន់បង្ក្រាបក្រុមក្មេងទំនើងបង្ហោះម៉ូតូក្នុងភូមិទួលពង្រ ខណៈកំពុងអុកឡុកស្ទើររាល់យប់

Sokha Hotels

ព័ត៌មានពេញនិយម