ព័ត៌មានជាតិ
ទឹកកួចយកបុរសម្នាក់ ពេលទៅបង់ត្រី
បុរសម្នាក់ទៅបង់ត្រី នៅមុខទឹកដែលហូរខ្លាំង រអិលជើងធ្លាក់ចូលទឹកជ្រៅ បណ្តាលឲ្យទឹកកួចយកលង់ស្លាប់ នៅវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ចូលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងចំណុចប្រឡាយមុខបួន ភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ ស៊ី ឌី អធិការនករបាល ក្រុងសិរីសោភ័ណ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ធុន ចិត្រា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅនៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ត្រី ឈឹម វុទ្ធី មន្ត្រីនគរបាលយុត្តិធម៌ក្រុង ក៏បានឲ្យដឹងដែរថា កាលពីនៅរស់ ជនរងគ្រោះនិងអ្នកបង់ត្រីឯទៀត តែងទៅបង់ត្រីនៅកន្លែងកើតហេតុជាប្រចាំ។ នៅថ្ងៃកើតហេតុនោះ ជនរងគ្រោះបានទៅបង់ត្រីម្នាក់ឯង ដោយមិត្តភ័ក្ដិមិនបានទៅជាមួយទេ ពេលកំពុងបង់ត្រីនៅកន្លែងមុខទឹក ដែលកំពុងហូរខ្លាំងចៃដន្យរអិលជើងធ្លាក់ចូល ក្នុងទឹកកួចយកទៅបាត់ មានអ្នកជួយរុករកដែរតែរកមិនឃើញ។
លុះដល់ព្រឹកនៅវេលាម៉ោងជិត៧ ដោយសមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថ មន្ត្រីអាជ្ញាធរក្រុង និងអ្នកភូមិជួយរុករកយ៉ាងសកម្ម ទើបរាវរកឃើញសព។ សព ត្រូវបានសមត្ថកិច្ចយកមកផ្ទះ ដើម្បីឲ្យក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យទៅតាមប្រពៃណី៕
អត្ថបទ៖ វ៉ាន់ ណាង
សូមចុចអាន៖ ជិះផុតតែឡើងមិនរួច រថយន្តដឹកឥដ្ឋ ថយក្រោយបុកបង្កាន់ដៃស្ពាន
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អាយដល G-Devith ក៏ឈ្នះរង្វាន់ដែរ ឈ្នះ ១លានរៀល ពី វឌ្ឍនៈ ឡាហ្គឺរ៉េដ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ពេជ្រ ចរណៃ រក្សាបានរាង និងសម្រស់ស្អាត មិនចាញ់តារាបរទេស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គេហទំព័រ Weather៖ សប្តាហ៍នេះ កម្ពុជា នឹងក្តៅខ្លាំង ឈានដល់កម្រិតគ្រោះថ្នាក់ ៤០អង្សាសេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណយោធិន១៥រូប ចំណោមអ្នកស្លាប់២០រូប ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅកំពង់ស្ពឺ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងធ្លាក់ភ្លៀង ៤០% នាដើមរដូវវស្សាឆ្នាំនេះ ខណៈក្រសួងប្រកាសឱ្យប្រុងប្រយ័ត្នបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្ដេចធិបតី ឧបត្ថម្ភជូនគ្រួសារយោធិនដែលស្លាប់មួយគ្រួសារ៨០លានរៀល ឯអ្នករងរបួស២០លានរៀល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
តុលាការ បញ្ជាឱ្យចាប់ខ្លួនជនត្រូវចោទ ចោម ខ្វាន់ ពីបទរំលោភលើទំនុកចិត្តអ្នកដទៃ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដដែល