អាជីព
ការកែលម្អវប្បធម៌ក្រុមហ៊ុនអាចជួយបង្កើនជោគជ័យទ្វេដង!
នៅពេលដែលមនុស្សគិតអំពីវប្បធម៌របស់ក្រុមហ៊ុន ពួកគេនឹងជោគជ័យខ្ពស់ ព្រោះវប្បធម៌ក្រុមហ៊ុនល្អមួយ បង្កើតបាននូវផលិតភាពល្អនិងបរិយាកាសការងាររីករាយ។
ស្វែងយល់ពីមូលហេតុដែលវប្បធម៌ក្រុមហ៊ុនមានសារៈសំខាន់

នៅក្នុងការស្ទង់មតិឆ្នាំ ២០១៥ របស់ពាក់កណ្តាលនៃនិយោជិកនៅ Apple ពួកគេមានអារម្មណ៍ថាវប្បធម៌ក្រុមហ៊ុនផលប៉ះពាល់ផ្ទាល់ទៅលើផលិតភាព ការច្នៃប្រឌិតនិងផលចំណេញនៃអាជីវកម្ម។ ៩៥ ភាគរយនៃនិយោជិកបាននិយាយថា វប្បធម៌របស់ក្រុមហ៊ុន មានសារៈសំខាន់ដូចគ្នានឹងប្រាក់ឈ្នួល។ ពិចារណាថា វប្បធម៌ក្រុមហ៊ុន គឺជាចំណុចខ្លាំងដែលនាំមកនូវកម្លាំងល្អៗនិង នាំមកនូវកម្មភាពប្រកបដោយផ្លែផ្កា។
យោងទៅតាមការត្រួតពិនិត្យអាជីវកម្មរបស់សាកលវិទ្យាល័យ ហាវឺដ វប្បធម៌របស់ក្រុមហ៊ុនគឺដូចជាការបំពេញចន្លោះប្រហោងបង្កើតជាកំផែងរឹងមាំ ដូច្នេះកម្លាំងពលកម្ម បុគ្គលិកពិតជាអាចបំពេញការងាររបស់ពួកគេបានដោយស៊ីសង្វាក់។
នៅពេលដែលនិយោជិកត្រូវធ្វើការសម្រេចចិត្តណាមួយ វប្បធម៌ក្រុមហ៊ុន ជួយពួកគេតាមរយៈ វប្បធម៌ចែករំលែក វប្បធម៌តក្រង់ទៅត្រង់មក និង តំកល់ប្រយោជន៍រួមជាធំ ព្រោះពួកគេ មានតម្លៃគ្រប់គ្នានៅក្រោមឆ័ត្រជោគជ័យ។ ឱ្យធ្វើដូច្នេះបានគឺនៅពេលអារម្មណ៍ពួកគេជឿជាក់លើក្រុមហ៊ុន។
វប្បធម៌របស់ក្រុមហ៊ុនគឺជាស្វយ័តដឹកនាំ សូម្បីមេដឹកនាំមិនចាំបាច់នៅទីនោះ

វប្បធម៌របស់ក្រុមហ៊ុនកាច់ចង្កូតទៅរកទិសដៅដោយឯកឯង។ នៅក្នុងការស្ទង់មតិឆ្នាំ ២០១៥ អ្នកឆ្លើយតប ៧០ ភាគរយបាននិយាយថា ការអភិវឌ្ឍវប្បធម៌ក្រុមហ៊ុនគឺអាស្រ័យលើអ្នកដឹកនាំក្រុមហ៊ុន ចេះបង្កើតវាឡើងដោយសកម្មភាពគំរូ បទដ្ឋានក្រមសីលធម៌ ទម្លាប់លើកទឹកចិត្តនិងវិធីសាស្រ្តសម្គាល់យក ឥរិយាបថឬអាកប្បកិរិយាវិជ្ជមានមកជាធំ។
អ្នកដឹកនាំ ត្រូវបំបាត់ ភាពហៃអើ បក្សពួក និងមនុស្សអែបអប ល្បិចកល ដោយការកែលម្អរ បង្រៀន លើកទឹកចិត្តឱ្យផ្លាស់ប្តូរ។
កុំពឹងផ្អែកលើចិត្តមេត្តា
វប្បធម៌ក្រុមហ៊ុនដ៏អស្ចារ្យបំផុតនៅលើពិភពលោក នឹងមិនមានពាក់ព័ន្ធអ្វីច្រើនចំពោះមនោសញ្ចេតនាទេ តែពឹងលើវិន័យ នឹងឱកាសកែខ្លួនឬរៀនសូត្រ។ ប្រសិនបើនិយោជិកមិនចូលរួមនៅក្នុងនេះ ដោយកាត់ក្តីតាមអារម្មណ៍ចូលចិត្តឬស្អប់ គឺជាបញ្ហា ពិសេសប្រសិនបើវប្បធម៌របក្រុមហ៊ុនមួយ ផ្អែកលើអារម្មណ៍មេដឹកនាំ វាងាយស្រួលសម្រាប់និយោជិកជ្រើសរើស មិនជឿជាក់ ហើយចាប់ផ្តើមធ្វើសង្គ្រាមការពារខ្លួន៕
ប្រែសម្រួល៖ សុភា
ចុចអាន៖ ចង់លេចធ្លោដល់ថ្នាក់លើចំណាំយើងបានពេលទើបចូលធ្វើការភ្លាម?
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


