Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សវ័យចំណាស់មិនសូវរងប្រតិកម្មលើរាងកាយ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩

បានផុស

នៅ

បើប្រៀបធៀបទៅនឹងក្មេងៗ មនុស្សវ័យចំណាស់ទំនងជាមិនសូវក្តៅខ្លួន ឬមានប្រតិកម្មលើរាងកាយដទៃទៀតទេ ក្រោយចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ។ នេះបើតាមទិន្នន័យលើការសិក្សាមួយធ្វើឡើងនៅប្រទេសជប៉ុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រាវជ្រាវក្រសួងសុខាភិបាលជប៉ុនបានសាកសួរបុគ្គលិកពេទ្យចំនួន ១៩,០០០ នាក់ដែលបានចាក់វ៉ាក់សាំង Pfizer ក្នុងអំឡុងខែកុម្ភៈ។ ពួកគេបានប្រៀបធៀបចម្លើយរបស់មនុស្សដែលមានអាយុ ២០ ឆ្នាំទៅនឹងអ្នកដែលមានអាយុ ៦៥ ឆ្នាំឡើងទៅ។

លទ្ធផលបឋមក្រោយចាក់ដូសទី១បង្ហាញថា មនុស្សវ័យចន្លោះពី ២០-៦៤ ឆ្នាំមានអាការឈឺក្បាលនិងក្ដៅខ្លួនរហូតដល់ ២៥.២ ភាគរយ  ខណៈមនុស្សចាស់លើសពី ៦៥ ឆ្នាំមានប្រតិកម្មតែ ១២.៤ ភាគរយប៉ុណ្ណោះ។

ក្រៅពីនោះក្នុងចំណោមមនុស្ស ១៦,០០០ នាក់ដែលបានទទួលការចាក់វ៉ាក់សាំងដូសទី២ មានមនុស្សវ័យក្មេងចំនួន ៧៦.៨  ភាគរយលេចនូវអាការអស់កម្លាំង​ ឈឺក្បាល និងគ្រុនក្ដៅ។ ចំណែកមនុស្សចាស់មានប្រតិកម្មទាំងនេះត្រឹមតែ ៣៨ ភាគរយ។

ការស្ទង់មតិនេះក៏បានរកឃើញដែរថា ស្ត្រីទំនងជាទទួលរងផលប៉ះពាល់ច្រើនជាងបុរស៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ NHK WORLD-JAPAN

ចុចអាន៖ វេជ្ជបណ្ឌិតព្រមានគ្រោះថ្នាក់ចំពោះស្ត្រីលេបថ្នាំពន្យារកំណើត មុនពេលចាក់វ៉ាក់សាំងកូវីដ

ចុចអាន៖ ស្វែងយល់ជំងឺផ្សិតទាំង៣ប្រភេទដែលកំពុងផ្ទុះនៅឥណ្ឌា ឮថាគ្រោះថ្នាក់ជាងកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម