KPT+
បើដឹងខ្លួនថាស្រ្តេសខ្លាំង ហើយមិនរកពេលលំហែខ្លះ អាចឈានដល់ដំណាក់កាលកាន់តែយ៉ាប់
ឧស្សាហ៍ស្រ្តេសពេក ហើយមិនរកពេលសម្រាកលំហែខ្លះ អាចបណ្ដាលឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ មេរោគលុយលុយរាងកាយ និងវិវត្តកាន់តែយ៉ាប់ទៅជាជំងឺបាក់ទឹកចិត្ត រហូតដល់ធ្វើអត្តឃាតក៏មាន។

យោងតាមការសិក្សារបស់សហរដ្ឋអាមេរិក បានឱ្យដឹងថា ឥទ្ធិពលរបស់ស្រ្តេសអាចបង្កជះឥទ្ធិពលអវិជ្ជមានស្ទើរតែគ្រប់ប្រព័ន្ធនៃសរីរាង្គទាំងអស់ដែលក្នុងនោះរួមមាន៖
ប្រព័ន្ធសាច់ដុំ៖ វាធ្វើឱ្យស្មាចុករោយ តឹងណែន និងមានអារម្មណ៍ឈឺខ្នងជារឿយៗ។ ក្រៅពីនេះ នាំឱ្យមានការឈឺក្បាល ប្រកាំង និងការថប់បារម្ភ។

ប្រព័ន្ធដង្ហើម៖ នៅពេលនរណាម្នាក់មានអារម្មណ៍ស្រ្តេសខ្លាំងពេក ការដកដង្ហើមនឹងបង្កើនល្បឿនជាងមុន ជំរុញឈាមនិងអុកស៊ីសែនកាន់តែច្រើនទៅសាច់ដុំ ដែលធ្វើឲ្យពួកគេដកដង្ហើមញាប់ខ្លាំង។
ប៉ះពាល់ដល់បេះដូង និងប្រព័ន្ធឈាមរត់៖ បើសិនជាស្ត្រេសរ៉ាំរ៉ៃ វាអាចបណ្តាលឲ្យរលាកសរសៃឈាម ជំងឺលើសឈាម គាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។

ប្រព័ន្ធក្រពះ និងពោះវៀន៖ នៅពេលដែលយើងប្រឈមនឹងភាពតានតឹងខ្ពស់ វាអាចប៉ះពាល់ដល់ចំណង់អាហារ ឬអាចទទួលទានច្រើនពេកខុសធម្មតា ដែលនេះអាចបណ្តាលឱ្យមានការច្រាលអាស៊ីតធ្វើឱ្យប្រព័ន្ធក្រពះពោះវៀនរលាក ហើយចាប់ផ្តើមហើមពោះ ក្អួតចង្អោរ និងរមួលក្រពើ។
ចុងក្រោយ ស្រ្តេសអាចជះឥទ្ធិពលអវិជ្ជមានដល់ការបន្តពូជ។ វាអាចកាត់បន្ថយចំណង់ផ្លូវភេទ កាត់បន្ថយចំនួនមេជីវិតឈ្មោលរបស់បុរស និងរារាំងសមត្ថភាពមានផ្ទៃពោះចំពោះស្ត្រី។

ដោយសារបញ្ហាស្រេ្តស និងព្រឹត្តិការណ៍រន្ធត់អាចបង្កជាផលវិបាកខ្លាំង ករណីសិក្សាជាច្រើន ក៏បានណែនាំឲ្យ មានវិធានការបំបាត់ភាពស្រ្តេស ដូចជាការសម្រាកលំហែអារម្មណ៍ ការហាត់ប្រាណ ទៅជួបពេទ្យជំនាញ ឬវិធីផ្សេងៗទៀត ដើម្បីជាដំណោះស្រាយទាន់ពេលវេលា៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Healthline
ចុចអាន៖ គួរប្រុងប្រយ័ត្ន! អ្នកមានជំងឺស្ត្រេសយូរៗ អាចជះឥទ្ធិពលដល់ប្រព័ន្ធភាពស៊ាំ
ចុចអាន៖ វិបត្តិកូវីដ ធ្វើឲ្យមនុស្សកើតជំងឺស្រ្តេសនិងធុញថប់រ៉ាំរ៉ៃ
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ១ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


