Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួននារីវ័យក្មេងពីរនាក់កំពុងឈរចែកចាយថ្នាំញៀន​

បានផុស

នៅ

នគរបាល​ស្រុក​អង្គស្នួល​ល្បាត​ក្នុង​មូលដ្ឋាន​ឃាត់​ខ្លួនជន​ស​ង្ស័យ​២​នាក់ ករណីរក្សាទុក​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ។​

ហេតុការណ៍​កើតឡើងកាលពី​ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ វេលា​ម៉ោង​២០និង​៣០​នាទី​ នៅ​ចំណុច ផ្លូវ​បេតុង​ ភូមិ​មនោ​រម្យ ឃុំ​បែក​ចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យ​ទាំង២​នាក់ ទី១. ឈ្មោះ ច​ន ចាន់​ហេង ហៅ ឆេង ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រៃ​សំរោង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ​ខេត្តកណ្តាល ។​ ទី២.​ឈ្មោះ សារិន សុខ​ហួយ ភេទ​ស្រី​អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរមិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រៃ​សំរោង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ​ខេត្តកណ្តាល ។

ក្រោយឃាត់ខ្លួន​ សមត្ថកិច្ចបានដកហូត ម្សៅ​ក្រាម​ពណ៌​ ស​ ថ្លា ស​ង្ស័យជាសារធាតុ​ញៀនចំនួន ១២​កញ្ចប់​តូច និងម៉ូតូ ចំនួន១​គ្រឿង ។​

សមត្ថកិច្ច​ប្រាប់​ឲ្យដឹងថា មុន​កើតហេតុ​កម្លាំង​នគរបាល​ប៉ុស្តិ៍​បែក​ចាន បានចេញ​ល្បាត​ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន លុះ​ទៅដល់​ចំណុចកើតហេតុ​ បានឃើញ​ជនសង្ស័យ​ទាំង២​នាក់​កំពុង​ឈរ​តាម​ចិញ្ចើមផ្លូវ ដោយមាន​ការសង្ស័យ​ ក​ម្លាំង​សមត្ថ​កិច្ចប៉ុស្តិ៍​ក៏បានឃាត់​ត្រួត​ពិនិត្យឃើញ​មាន​ថ្នាំញៀន ចំនួន១២​កញ្ចប់​តូច​នៅជាប់​ខ្លួន​ឈ្មោះ ច​ន ចាន់​ហេង ហៅ ឆេង ។​

ក្រោយពី​ឃាត់ខ្លួន​ជនស​ង្ស័យ​ទាំង២​នាក់​បានឆ្លើយ​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ថ្នាំញៀនចំនួន១២​កញ្ចប់​នេះ ឈ្មោះ ប៉ាវ ភេទ​ប្រុស អាយុ​ប្រហែល៣០​ឆ្នាំ នៅ​ម្តុំ​ផ្សារ​ត្រពាំង​អំពិល ជា​អ្នក​ឲ្យ​ខ្លួន​កាន់​លក់ ដើម្បី​ចំណេញ​ខ្លះ ។

ជនសង្ស័យ​រួម​និង​វត្ថុតាង ត្រូវបាន​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕

​អត្ថបទ ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម