ជីវិតកម្សាន្ដ
ជប៉ុនរើស ព្រាប សុវត្ថិ តំណាងកម្ពុជា ចូលក្នុងកម្មវិធីមួយ ប្រជុំសុទ្ធកំពូលតារាអាស៊ាន
លោក ព្រាប សុវត្ថិ តារាចម្រៀង Galaxy Navatra បានលេចមុខតំណាងឲ្យប្រទេសកម្ពុជា ចូលរួម កម្មវិធីមួយ ដែលផ្ដួចផ្ដើមគំនិត ដោយប្រទេសជប៉ុនហៅថា “ONLINE ASEAN-Japan Music Festival”។

ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានប្រកាសកម្មវិធីនេះ កាលពីថ្មីៗនេះ ដោយការអះអាងថា កម្មវិធីនឹងដំណើរឆាប់ៗ ដើម្បីផ្ដល់ពិសោធន៍ថ្មីមួយដល់ប្រជាជនកម្ពុជា អាចកម្សាន្តជាមួយ កម្មវិធីតន្ត្រីប្រមូលផ្ដុំដោយ កំពូលតារាចម្រៀងប្រទេសក្នុងតំបន់អាស៊ានជាច្រើន ដោយមិនចាំ បាច់ចេញពីផ្ទះនោះឡើយ ហើយនោះគឺ “មហោស្រពតន្ត្រីជប៉ុន-អាស៊ានតាមអនឡាញ”។





កម្មវិធីនេះកើតឡើង ដើម្បីរឹតចំណងទាក់ទងរបស់ជប៉ុន ជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ក្នុងបរិបថពិភពលោកគំរាមកំហែង ដោយសារកូវីដ-១៩។
ស្ថានទូតជប៉ុន នៅកម្ពុជា បានគូសបញ្ជាក់ថា “តារាចម្រៀងតំណាងមកពីបណ្តាប្រទេសអាស៊ាន និងជប៉ុនបានចូលរួមក្នុងមហោស្រពតន្ត្រីជប៉ុន-អាស៊ាននេះ ក្នុងនោះតំណាងប្រទេសកម្ពុជា គឺលោក ព្រាប សុវត្ថិ ដែលជាតារាចម្រៀងម្នាក់ដ៏មានប្រជាប្រិយបំផុតនៅកម្ពុជា ក៏មានវត្តមានផងដែរ”។



ការចាក់ផ្សាយកម្មវិធីនេះ បានចាប់ផ្ដើមកាលពីថ្ងៃសៅរ៍ទី៥ ខែមិថុនា ដល់ថ្ងៃសុក្រ ទី១១ ខែមិថុនា តាមគេហទំព័រយូធូបផ្លូវការរបស់កម្ពុជា។ ក្រៅពីនេះ លោក លោកស្រី ក៏អាចស្វែងរកនិងរីករាយទស្សនាវីដេអូពីមុនៗតាមគេហទំព័រនេះផងដែរ។ នៅវីដេអូចម្រៀងប្រមូលផ្ដុំ ដោយ តារាចម្រៀងល្បីៗ ប្រចាំតំបន់អាស៊ាន លោក ព្រាប សុវត្ថិ បាននាំយកបទចម្រៀងមួយបទក្នុង ផលិតកម្ម Galaxy Navatra ទៅចូលរួមជាមួយកម្មវិធី។


តោះ…ទស្សនាវីដេអូខាងក្រោមនេះ៖

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ