វប្បធម៌ ជំនឿ
មានអ្នកឈឺក្នុងផ្ទះ សាកក្បួនហុងស៊ុយនេះ ក្រែងជួយបាន
ហុងស៊ុយសុខភាពមាំទាំទាក់ទងទៅនឹងគុណសម្បត្តិនៃធាតុឈើ។ ដោយសារតំបន់តំណាងសម្រាប់សុខភាពអ្នកផ្ទះ មានទីតាំងនៅខាងកើតឬខាងឆ្វេងនៃគេហដ្ឋានដូច្នេះតំបន់បូព៌ាត្រូវបានគេចាត់ទុកថាជាកន្លែងសម្រាប់ពង្រឹងសុខភាព ក៏ដូចជាភាពរឹងមាំក្នុងគ្រួសារ។

តាមទស្សនៈជនជាតិចិន គេមានជំនឿអំពីសុខភាព និងសុខុមាលភាពថាមានទំនាក់ទំនងជិតស្និទ្ធនឹងគំនិតរបស់មេគ្រួសារក្នុងការគោរពបូជាទិសខាងកើត និងតំកល់ធាតុឈើក្នុងផ្ទះច្រើនតាមដែលអាចធ្វើទៅបាន។

ឈើធាតុគឺជាធាតុតែមួយគត់ ក្នុងចំណោមនៃធាតុទាំងប្រាំដែលមានឥទ្ធិពលតំណាងឱ្យសុខភាពនិងការលូតលាស់រាងកាយសមាជិកគ្រួសារ។ ថាមពលនិងរចនាសម្ព័ន្ធមូលដ្ឋាននៃតំបន់បូព៌ា ដែលផ្ទុកដោយឈើជាសញ្ញានៃភាពលូតលាស់សន្សឹមៗ ប៉ុន្តែរឹងមាំនិងមានអំណាច។

ក្នុងករណីមានបញ្ហាសុខភាពធ្ងន់ធ្ងរ អ្នកជំនាញហុងស៊ុយណែនាំឱ្យចាប់ផ្តើមផ្លាស់ប្តូរមូលដ្ឋានក្នុងផ្ទះ និងតំបន់ខាងកើតដោយប្រើពណ៌បៃតងឬបៃតងចាស់ជាំគជ់ ឬជាដើមរុក្ខជាតិ ។ធម្មតាធាតុឈើត្រូវការបំប៉នដោយទឹកដូច្នេះអាចបំពេញបន្ថែមដោយប្រើគំនូរសមុទ្រពណ៌ឬពណ៌ងខៀវងងឹតដែលតំណាងឱ្យទឹក។

រុក្ខជាតិធ្វើការយ៉ាងល្អដើម្បីបង្កើនថាមពលឈើ ប៉ុន្តែគួររើសយកប្រភេទរុក្ខជាតិដែលស្រួលដាំ – ចៀសវាងរុក្ខជាតិងាយស្ងួត ដែលអាចងាប់វិញ។ គ្រឿងហុងស៊ុយសុខភាពដែលងាយជ្រើសមកតុបតែងដើម្បីពង្រឹងសុខភាព គឺគ្រឿងសង្ហារិម ធ្វើពីឈើនិងដើមឫស្សីដែលតំណាងភាពរឹងមាំនិងលូតលាស់៕
គ្រូ ឯម
ចុចអាន៖ គជ់ភ្នែកខ្លា ថាមពលនៃអំណាចព្រមទំាងការពារអាគមផ្សេងៗ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៣ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


