ព័ត៌មានជាតិ
លោកខាន់ សុវណ្ណឆ្លើយតបសមាគមចិញ្ចឹមត្រី ដែលថាលោកមើលងាយពលរដ្ឋខ្មែរមិនចេះចិញ្ចឹមត្រី
លោក ខាន់ សុវណ្ណ អ្នកលេងហ្វេសប៊ុក ហើយតាំងខ្លួនជាម្ចាស់កម្មវិធីអង្គព្រោកប្រាជ្ញ នៅរសៀលថ្ងៃទី ១៤ ខែមិថុនានេះបានជំរុញឱ្យសមាគមអ្នកចិញ្ចឹមត្រី ប្ដឹងទៅស្ថាប័នតុលាការស្វែងរកកំហុសរបស់លោក។
លោក បានប្រាប់ឱ្យសមាគមអ្នកចិញ្ចឹមត្រីស្ដាប់នាទីអង្គព្រោកប្រាជ្ញរបស់លោកពីដើមដល់ចប់ពីគោលបំណងពិតប្រាកដរបស់លោក។
លោកថា ប្រសិនបើសមាគម យល់ឃើញថាអ្វីដែលលោកបានលើកឡើងវាប៉ះពាល់ដល់កិត្តិយសខ្មែរ សុំឱ្យទៅប្ដឹងដល់ស្ថាប័នតុលាកា ហើយប្រសិនបើតុលាការរកឃើញថាមានកំហុស លោកតំណាងឱ្យអង្គព្រោកប្រាជ្ញ នឹងធ្វើការសុំទោស ព្រមទាំងបិទនាទីរបស់លោកចោលតែម្ដង។
សមាគមអ្នកចិញ្ចឹមត្រី ឬសមាគមវារីវប្បករនៅកម្ពុជា នៅថ្ងៃទី ១៤ ខែមិថុនានេះ បានចេញសេចក្ដីថ្លែងការណ៍មួយថ្កោលទោស លោក ខាន់ សុវណ្ណ អ្នកលេងហ្វេសប៊ុក ដែលបានប្រមាថមើលងាយជាតិសាសន៍ខ្មែរថាខ្មែរមិនចេះចិញ្ចឹមត្រី។
សមាគមវារីវប្បករនៅកម្ពុជា ចាត់ទុកសម្ដីបែបនេះជាការប្រមាថមើលងាយជាតិសាសន៍ខ្មែរ ជាសម្ដីរើសអើង និងគ្មានមូលដ្ឋានច្បាស់លាស់ ព្រមទាំងគ្មានការទទួលខុសត្រូវ ដែលជាចរិតគួរឱ្យស្អប់ខ្ពើម។

តាមរយៈហ្វេសប៊ុកឡាយ នៅថ្ងៃទី ១១ ខែមិថុនា លោក ខាន់ សុវណ្ណ បានស្រែកថាពលរដ្ឋខ្មែរ មិនចេះចិញ្ចឹមត្រី ហើយថា ប្រសិនបើគ្មានអ្នកចិញ្ចឹមត្រីក្នុងបែនៅក្នុងទន្លេទេ ខ្មែរនឹងគ្មានអ្វីបរិភោគ។
សមាគមវារីវប្បករនៅកម្ពុជា បានចេញមុខថ្កោលទោសភាសារ និងពាក្យសម្ដីប្រមាថ របស់លោក ខណ្ឌសុវណ្ណ បែបនេះដែលជាការប្រមាថមើលងាយដល់ជាតិសាសន៍ខ្មែរ និង អំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ច ចាត់វិធានការសម្ដីអគតិ និងចរឹកគួរឱ្យស្អប់ខ្ពើម ហើយបុគ្គរូបនេះ ត្រូវតែចេញមុខបំភ្លឺ និងសុំទោសជាសាធារណៈ ដោយមិនលើកលែងឡើយ។
(ទស្សនា វីដេអូ)

បើតាមសមាគមវារីវប្បករនៅកម្ពុជា បច្ចុប្បន្នមានបងប្អូន សមាគមវារីវប្បករដែលជាជនជាតិខ្មែររាប់ពាន់នាក់នៅទូទាំងប្រទេស កំពុងប្រកបមុខរបរក្នុងវិស័យសមាគមវារីវប្បកម្ម ប្រកបដោយបច្ចេកទេសត្រឹមត្រូវ មានសមត្ថភាពខ្ពស់ ផលិតបានជលផលច្រើនប្រភេទ ប្រកបដោយគុណភាពល្អ ហើយផលិតបានគ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកទៀងទាត់។
អាជ្ញាធររាជធានីភ្នំពេញ បានចុះអនុវត្តរុះរើបែត្រី ផ្ទះបណ្ដែតទឹក និងសំណង់មិនរៀបរយ ក្នុងនោះនៅភូមិសាស្ត្រខណ្ឌឫស្សីកែវ មានផ្ទះបណ្ដែតទឹក និងបែចិញ្ចឹមត្រី ចំនួន ៤៦៥ ស្មើនឹង ៨០ភាគរយ សង្កាត់សំរោងបាន ៦៣បែ និងចល័តចេញ ៥១ បែស្មើនឹង ៨១% សង្កាត់ព្រែកព្នៅបានរុះរើ២៥៩បែ និងចល័ចេញ១៩៩៣បែស្មើនឹង ៧៤% ខណ្ឌច្បារអំពៅ ៩០%៕ អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ