Connect with us

ព័ត៌មានអន្ដរជាតិ

វ៉ាក់សាំងចាក់តែមួយដូសរបស់ រុស្ស៊ី មានប្រសិទ្ធភាពការពារវីរុសបំប្លែងខ្លួនដែលកំពុងអុកឡុកពិភពលោកគ្រប់ប្រភេទទាំងអស់

បានផុស

នៅ

លោក Alexander Gintsburg ប្រធានវិទ្យាស្ថានស្រាវជ្រាវ Gamaleya របស់រុស្ស៊ីបានប្រាប់សារព័ត៌មាន Sputnik ថា វ៉ាក់សាំងចាក់តែមួយដូស Sputnik Light មានប្រសិទ្ធភាពបង្កើនកម្រិតនៃអង់ទីគ័រប្រឆាំងនឹងវីរុសបំប្លែងខ្លួនដែលកំពុងអុកឡុកពិភពលោកទាំងអស់ ។

លោក Gintsburg បាននិយាយថា “បច្ចុប្បន្នវ៉ាក់សាំងដែលមានឈ្មោះថា ‘Sputnik Light’ ត្រូវបានចុះបញ្ជីទទួលស្គាល់ ហើយវាត្រូវបានចុះបញ្ជីក្នុងចំណោមវ៉ាក់សាំងផ្សេងៗទៀត ដែលមានសមត្ថភាពបង្កើនកម្រិតនៃអង់ទីគ័រប្រឆាំងវីរុសបំប្លែងខ្លួន បន្ទាប់ពីចាក់រួច” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានវិទ្យាស្ថាន Gamaleya បានបន្ថែមទៀតថា ការចាក់វ៉ាក់សាំងតែមួយដូស Sputnik Light នឹងបង្កើតអង់ទីគ័រប្រឆាំងនឹងវីរុសបំប្លែងខ្លួនទាំងអស់ ។

វ៉ាក់សាំងចាក់តែមួយដូស Sputnik Light ដែលត្រូវបានចុះបញ្ជីនៅចុងខែមីនា ជាជម្រើសមួយទៀតសម្រាប់ប្រទេសរុស្ស៊ី បន្ទាប់ពីវ៉ាក់សាំងចាក់ ២ ដូស Sputnik ក្រោយទទួលបានជោគជ័យក្នុងការសាកល្បងព្យាបាលដំណាក់កាលទី ៣ ជាមួយនឹងប្រសិទ្ធភាពការពារកូវីដជិត ៨០ ភាគរយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ រុស្ស៊ី ក៏មានវ៉ាក់សាំង ចាក់តែមួយដូស ហើយកំពុងប្រើប្រាស់នៅក្នុងប្រទេសជាមួយប្រសិទ្ធភាពការពារកូវីដ ជិត ៨០ ភាគរយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម