ព័ត៌មានអន្ដរជាតិ
ប្រទេសឡាវ បន្តបិទខ្ទប់ក្រុងវៀងច័ន្ទ ១៤ ថ្ងៃទៀត តែបន្ធូរវិធានការមួយចំនួន
ប្រទេសឡាវ បានប្រកាសបន្តបិទខ្ទប់ទីក្រុងវៀងច័ន្ទរយៈពេល ១៤ ថ្ងៃបន្ថែមទៀត ចាប់ពីថ្ងៃទី ២០ ខែមិថុនា រហូតដល់ថ្ងៃទី ៤ ខែកក្កដា ដោយសារតែស្ថានភាពនៅតែបន្តមានការឆ្លងជំងឺកូវីដ១៩។

ស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវ បានបញ្ជាក់ថា វិធានការបិទខ្ទប់ និងការបន្ធូរបន្ថយវិធានការមួយចំនួននៅក្នុងក្រុងវៀងច័ន្ទរួមមាន ៖
- បន្តបិទកន្លែងស៊ីផឹក កាស៊ីណូ ខារ៉ាអូខេ កន្លែងកម្សាន្ត កន្លែងម៉ាស្សា ក្លឹបកីឡាគ្រប់ប្រភេទ ហាមលក់គ្រឿងស្រវឹង ហាមជួបជុំគ្នាលើសពី ៥០ នាក់ ហាមមិនឱ្យពលរដ្ឋដែលមិនទាន់ទទួលចាក់វ៉ាក់សាំងកូវីដ១៩ ធ្វើដំណើរតាមរថយន្ត និងជិះរថយន្ត និងហាមចេញចូលតំបន់ក្រហម។
- អនុញ្ញាតឱ្យបើកដំណើរការពាណិជ្ជកម្ម ផ្សារទំនើប ផ្សារលក់ដុំ និងលក់រាយ កន្លែងដើរហាត់ប្រាណ ទូកនេសាទ ភោជនីយដ្ឋានម្ហូបអាហារ ហាងកាហ្វេ រមណីយដ្ឋានទេសចរណ៍ និងហាងកាត់សក់ កែសម្ផស្ស។
- អនុញ្ញាតឱ្យមានកិច្ចប្រជុំ បើកសាលារៀន នៅតំបន់ពុំមានការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ អាចធ្វើដំណើរចេញ-ចូល ក្នុងតំបន់ដែលមិនមែនជាតំបន់ក្រហម។
- អាចធ្វើដំណើរឆ្លងខេត្តបានតាមរថយន្ត ចំពោះអ្នកដែលបានទទួលវ៉ាក់សាំងកូវីដ១៩ ចំនួនពីរដូសរួចហើយ។ រថយន្តដឹកទំនិញមិនបាច់ធ្វើចត្តាឡីស័ក នឹងអាចចេញចូលក្រុងបាន។
ទោះយ៉ាងណា អាជ្ញាធរសុខាភិបាលឡាវកាលពីពេលថ្មីៗ បាននិយាយថា មនុស្សគ្រប់រូបដែលចូលក្នុងប្រទេសឡាវ ត្រូវតែអនុវត្តតាមវិធានការការពារ និងត្រួតពិនិត្យតាមស្ដង់ដានៃជំងឺកូវីដ ១៩ ទោះបីពួកគេទទួលការចាក់វ៉ាក់សាំងពេញ ២ ដូសក៏ដោយ។
បច្ចុប្បន្ន អាជ្ញាធរឡាវក៏កំពុងពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងផងដែរ ដោយសង្ឃឹមថាអាចចាក់វ៉ាក់សាំងដល់ប្រជាជនឲ្យបាន ៥០ ភាគរយនៅចុងឆ្នាំ ២០២១ នេះ។
គិតត្រឹមថ្ងៃសុក្រសប្តាហ៍មុន ប្រទេសឡាវមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ២,០៤៧ ករណី និងមានអ្នកស្លាប់ ៣ នាក់ ខណៈមានអ្នកជាសះស្បើយ ១,៩៣១ នាក់ផងដែរ៕ អត្ថបទ ៖ ឡេង ដេត

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


