ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ឲ្យចាក់វ៉ាក់សាំងកូវីដដល់ក្មេងៗអាយុពី ១២ ទៅ ១៥ ឆ្នាំ ក្រោយផ្ទុះវីរុសបំប្លែងខ្លួន
ក្រសួងសុខាភិបាលអ៊ីស្រាអែលកាលពីថ្ងៃចន្ទបានប្រកាសថា ខ្លួនបានផ្តល់អនុសាសន៍យ៉ាងមុតមាំដល់ ក្មេងជំទង់ដែលមានអាយុពី ១២ ទៅ ១៥ ឆ្នាំ ត្រូវទទួលបានការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ។

ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង បន្ទាប់ពីមានការកើនឡើងនៃជំងឺកូវីដ ១៩ ក្នុងចំណោមកុមារនៅប៉ុន្មានថ្ងៃថ្មីៗនេះ ជាពិសេសនៅក្នុងសាលារៀននៅកណ្តាលនៃទីក្រុង Modi’in-Maccabim-Re’ut និងនៅទីប្រជុំជននៃទីក្រុង Binyamina បានរកឃើញវីរុសបំប្លែងខ្លួនជាច្រើនប្រភេទ ។
ក្រសួងបានកត់សម្គាល់ថា ផលប៉ះពាល់ដែលបណ្តាលមកពីវ៉ាក់សាំងលើក្មេងៗគឺកម្រ និងមិនធ្ងន់ធ្ងរនោះទេ ខណៈកាលពីថ្ងៃទី ៦ ខែមិថុនា អ៊ីស្រាអែលបានចាប់ផ្តើមចាក់វ៉ាក់សាំងលើក្មេងជំទង់ ដែលមានអាយុចន្លោះពី ១២ ទៅ ១៥ ឆ្នាំ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានករណី ឬការណែនាំណាមួយ ដើម្បីបន្តធ្វើដូចនេះនោះទេ ។

គួររំឭកថា យុទ្ធនាការចាក់វ៉ាក់សាំងនៅអ៊ីស្រាអែល បានចាប់ផ្តើមនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២០ ដោយដំណាក់កាលដំបូងផ្តោតលើបុគ្គលិកពេទ្យ មនុស្សដែលមានអាយុលើសពី ៦៥ ឆ្នាំ និងអ្នកជំងឺរ៉ាំរ៉ៃ ។ ចាប់តាំងពីពេលនោះមក អាយុនៃសិទ្ធិទទួលបានការចាក់វ៉ាក់សាំង បានថយចុះជាលំដាប់ ។
រហូតមកដល់បច្ចុប្បន្ន អ៊ីស្រាអែលបានចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ ជិត ៥.៥ លាននាក់ ឬ ៥៩ ភាគរយនៃប្រជាជនរបស់ខ្លួន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
-
ព័ត៌មានជាតិ២១ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


