ព័ត៌មានជាតិ
ក្រុមកងវិស្វកម្មក្រសួងការពារជាតិ សាងសង់ផ្លូវកៅស៊ូ១៨០០ម៉ែត្រ នៅក្រុងស្ទឹងត្រែង គ្រោងបញ្ចប់នៅខែសីហា
ក្រុមកងវិស្វកម្មក្រសួងការពារជាតិ ស្ថាបនាផ្លូវកៅស៊ូដ៏ធំជាងគេ១៨០០ម៉ែត្រ នៅក្នុងក្រុងស្ទឹងត្រែង ដើម្បីដាក់បញ្ចូលទៅក្នុងសូចនាករ ចូលរួមប្រកួតប្រជែង ទីក្រុងស្អាតនៅចុងឆ្នាំ២០២១ ឱ្យទទួលបានចំណាត់ថ្នាក់ល្អប្រសើរជាងឆ្នាំមុន។
លោក សាយកុសល អភិបាលក្រុង បានបញ្ជាក់ថា ផ្លូវកៅស៊ូកំពុងស្ថាបនាដ៏ធំជាងគេនេះ មានប្រវែងជាង១.៨០០ម៉ែត្រ ទទឹង១៨ម៉ែត្រ ធំជាងផ្លូវចាស់២ដង តភ្ជាប់ពីផ្លូវកែងទៅស្ពានមេគង្គ ភ្ជាប់និងផ្លូវលេខ០៩ថ្មីឆ្ពោះទៅខេត្តព្រះវិហារ។ លោកអភិបាលក្រុងបន្ថែមថា ការពង្រីកផ្លូវឲ្យបានធំទូលាយ មានគុណភាពរឹងមាំប្រើប្រាស់យូរអង្វែង ងាយស្រួលឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ ក៏ដូចជាលើកសោភ័ណភាពក្រុង ត្រៀមលក្ខណៈចូលរួមប្រកួតប្រជែងទីក្រុងស្អាតនៅក្នុងចុងឆ្នាំ២០២១ នេះផងដែរ។



លោក ចាន់ ណេត ប្រជាពលរដ្ឋនៅភូមិរាជានុកូល បានរៀបរាប់ថា ផ្លូវនេះជាផ្លូវចាស់តាំងពីទស្សវត្តន៏ទី៦០មកម្ល៉េះ ផ្លូវតូចចង្អៀត ខូចស្ទើរទាំងស្រុងបង្កភាពលំបាកក្នុងការធ្វើចរាចរណ៍ ពេលនេះ អាជ្ញាធរបានស្ថាបនាថ្មីបងប្អូនប្រជាពលរដ្ឋសប្បាយចិត្តយ៉ាងខ្លាំង និងនាំគ្នាជួយថែរក្សាសម្អាត់បរិស្ថានទាំងអស់គ្នា។ លោកបន្តថា ប្រជាពលរដ្ឋនៅតាមជួរដងផ្លូវនេះ បានលើកឡើងថា នៅពេលមានផ្លូវស្អាតប្រជាពលរដ្ឋនិងភ្ញាក់រលឹកផ្លាស់ប្តូរឈប់ចោលសំរាមរាយប៉ាយ និងងាកមកចូលរួមស្រឡាញ់សមិទ្ធផលរបស់ខ្លួន ព្រោះមានផ្លូវធំស្រួលធ្វើដំណើរ នឹងនាំគ្នាចូលរួមថែរក្សាដើម្បីលើកសោភ័ណភាពក្រុងឲ្យកាន់តែល្អប្រសើរ៕
អត្ថបទ៖ ងិន លីម
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី



